Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មានការ​ជំរុញ​កាន់តែ​ខ្លាំង​មក​លើ​ម្ពុ​ជា​ឱ្យ​លើកលែង​ថ្លៃ​ទិដ្ឋា​ការធ្វើដំណើរ​

  • បោះពុម្ព

មានការជំរុញកាន់តែខ្លាំងមកលើម្ពុជាក្នុងការអនុញ្ញាតឱ្យធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់អ្នកដំណើរមកពីបណ្តាប្រទេសផ្សេងៗក្រៅពីប្រទេសក្នុងតំបន់អាស៊ាន ខណៈដែលប្រទេសថៃបានបង្ហាញផ្លូវ និងកំពុងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃចំនួនភ្ញៀវទេសចរ។

ក្នុងអំឡុងពេលនិយាយជាមួយកាសែតខ្មែរថាមស៍ កាលពីម្សិលមិញ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (PATA) បានទទូចកុំអោយយកថ្លៃ៣០ ដុល្លារសម្រាប់ទិដ្ឋាការទេសចរណ៍។ កម្ពុជាបានកំណត់តម្លៃនេះសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរមកដល់ លើកលែងតែអ្នកធ្វើដំណើរមកពីប្រទេសជិតខាងប៉ុណ្ណោះ។

លោកបានបន្ត«ការមិនយកថ្លៃសេវានេះ អាចធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរ ព្រោះវានឹងជួយកាត់បន្ថយចំណាយនៅពេលធ្វើដំណើរចូលមកប្រទេស។ ប្រទេសថៃ បានខិតខំប្រឹងប្រែងរួចហើយក្នុងការលើកកម្ពស់វិស័យទេសចរណ៍ដោយលើកលែងទិដ្ឋាការ ឬការលើកលែងថ្លៃសេវាសម្រាប់ភ្ញៀវមកពីប្រទេសជាច្រើន”។

នេះអាចជួយជំរុញកំណើនភ្ញៀវទេសចរចិនដែលបានធ្វើដំណើរមកកម្ពុជាច្រើនជាងគេវិញ មុនពេលមានជំងឺកូវីដ។ ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរមកពីប្រទេសវៀតណាម និងថៃមានចំនួនច្រើនជាងភ្ញៀវទេសចរចិននៅកម្ពុជា។

ទន្ទឹមនឹងនេះ គោលនយោបាយលើកលែងទិដ្ឋាការថ្មីរបស់ប្រទេសថៃ អនុញ្ញាតឲ្យអ្នកទេសចរអន្តរជាតិភាគច្រើនចូលប្រទេសដោយមិនមានការយល់ព្រមជាមុន ឬបង់ថ្លៃសេវាឡើយ។ ក្រៅពីប្រទេសក្នុងតំបន់អាស៊ាន អ្នកធ្វើដំណើរមកពីប្រទេសមួយចំនួនទៀតដូចជា ចិន ឥណ្ឌា រុស្សី អង់គ្លេស សហភាពអឺរ៉ុប អាមេរិក និងអូស្ត្រាលី មានសិទ្ធិចូលប្រទេសដោយមិនចាំបាច់មានទិដ្ឋាការស្នាក់នៅយ៉ាងតិច ៣០ថ្ងៃក្នុងប្រទេសថៃ។

អ្នកដែលមកពីប្រទេសរុស្ស៊ី និងកូរ៉េខាងត្បូងអាចស្នាក់នៅក្នុងប្រទេសថៃរយៈពេល ៩០ ថ្ងៃ។ កាសែត Pattaya Mail បានអោយដឹងថា បច្ចុប្បន្ននេះចំនួនភ្ញៀវបានកើនឡើងដូចទៅនឹងមុនពេលមានជំងឺកូវីដ ដោយមានអ្នកដំណើរជាង៨៥ ភាគរយ បានមកដល់ព្រលានយន្តហោះប្រទេសថៃដោយមិនចាំបាច់មានទិដ្ឋាការ។

កាសែត Pattaya Mail ក៏បានលើកឡើងអំពីផែនការរបស់ប្រទេសថៃក្នុងការបើកកាស៊ីណូស្របច្បាប់ក្នុងរយៈពេលពីរឆ្នាំ ដែលអាចជាការប្រកួតប្រជែងដ៏ខ្លាំងសម្រាប់កាស៊ីណូនៅកម្ពុជា។ ជាមួយនឹងការផ្លាស់ប្តូរនេះ កម្ពុជានឹងគ្មានជម្រើសអ្វីក្រៅពីលើកលែងទិដ្ឋាការដល់ភ្ញៀវមកពីទីផ្សារធំៗរបស់ខ្លួន ដូចជាប្រទេសចិនជាដើម។

លោក ស៊ីណាន បានចង្អុលបង្ហាញថា ការបើកកាស៊ីណូនៅក្នុងប្រទេសថៃពិតជានឹងជះឥទ្ធិពលដល់អាជីវកម្មកាស៊ីណូនៅកម្ពុជា។ លោកបានបន្តថា៖ «ប្រទេសថៃជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយដែលមានអ្នកចូលទស្សនាច្រើន ហើយវត្តមានកាស៊ីណូនៅប្រទេសថៃអាចបង្វែរចរាចរណ៍កាស៊ីណូមួយចំនួនចេញពីប្រទេសកម្ពុជា។

លោកបានបន្តថា កម្ពុជាបាននិងកំពុងអភិវឌ្ឍឧស្សាហកម្មកាស៊ីណូក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយគឺ ជាគោលដៅទេសចរណ៍កាស៊ីណូក្នុងតំបន់។”ផលប៉ះពាល់នៃកាស៊ីណូរបស់ប្រទេសថៃមកលើឧស្សាហកម្មកាស៊ីណូរបស់កម្ពុជានឹងអាស្រ័យលើកត្តាផ្សេងៗ រួមទាំងបទប្បញ្ញត្តិ និងការផ្តល់ជូនកាស៊ីណូនៅក្នុងប្រទេសទាំងពីរ”។

ថ្មីៗនេះ កម្ពុជា និងថៃ បានផ្សព្វផ្សាយយុទ្ធនាការ “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ” ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រទេសទាំងពីរ។ ការសម្រេចចិត្តផ្សព្វផ្សាយយុទ្ធនាការនេះធ្វើឡើងនៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយសមភាគីរបស់លោកគឺលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ក្នុងទីក្រុងបាងកកកាលពីខែកុម្ភៈ។

យោងតាមសេចក្តីថ្លែងការណ៍រួមបន្ទាប់ពីជំនួប មេដឹកនាំទាំងពីរបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរបន្តជំរុញយុទ្ធនាការនេះ។

ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរិះរកមធ្យោបាយដើម្បីសម្រួលបន្ថែមទៀតដល់ការធ្វើដំណើរឆ្លងដែនរបស់ភ្ញៀវទេសចរមកពីប្រទេសកម្ពុជា ថៃ និងប្រទេសដទៃទៀត។ ក្រសួងទេសចរណ៍នៃប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងផ្តោតជាចម្បងទៅលើបញ្ហានេះផងដែរ។

ទន្ទឹមនឹងនោះ ប្រទេសថៃក៏កំពុងរៀបចំផែនការពិភាក្សាជាមួយកម្ពុជា វៀតណាម ឡាវ និងម៉ាឡេស៊ី ដើម្បីអោយភ្ញៀវទេសចរដែលមានទិដ្ឋាការ ឬលិខិតឆ្លងដែនសម្រាប់ប្រទេសមួយអាចទៅទស្សនាប្រទេសទាំង៥ផ្សេងទៀតដោយមិនចាំបាច់មានឯកសារស្មុកស្មាញច្រើន។

ខណៈដែលកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៤ លាននាក់ក្នុងឆ្នាំ ២០២៣ ប្រទេសថៃទទួលបានភ្ញៀវទេសចរអន្តរជាតិមានចំនួនរហូតដល់ ២៨ លាននាក់កាលពីឆ្នាំមុន។

ដកស្រង់ពី៖ ខ្មែរថាមស៍