Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​បរិស្ថាន​ ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​រក្សា​អនាម័យ​ ​កាត់បន្ថយ​ការប្រើប្រាស់​ផ្លា​ស្ទិ​ក​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

  • បោះពុម្ព

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានអំពាវនាវដល់សាធារណជន ព្រះសង្ឃ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ឱ្យបន្តសហការជាមួយក្រសួងបរិស្ថាន ដើម្បីការពារបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិក” ដែលបានក្លាយជាចលនានៃភាពស្អាត ហើយបានធ្វើឱ្យប្រទេសមានមោទនភាពដែលមានបរិស្ថានស្អាតនៅទូទាំងប្រទេស។

ក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា “ការរួមចំណែកក្នុងចលនារក្សាអនាម័យ នឹងធ្វើឲ្យបរិស្ថានស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក នៅតាមរមណីយដ្ឋាន និងភូមិរបស់ប្រជាពលរដ្ឋ គ្រប់ទីតាំងអាជីវកម្ម និងសេវាកម្ម ដែលនឹងផ្តល់សុភមង្គល និងសុខុមាលភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ដកស្រង់ពី៖ ខ្មែរថាមស៍