Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ក្រសួង​ទេសចរណ៍​ ​និង​រដ្ឋបាល​ខេត្ត​សៀមរាប​ប្រារព្ធ​កម្មវិធី​ហ្វ្រង់កូហ្វូ​នី

  • បោះពុម្ព

ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍សៀមរាប សហការជាមួយ សភាពាណិជ្ជកម្មបារាំង សភាពាណិជ្ជកម្មអ៊ឺរ៉ុប និងសម្ព័ន្ឋភាពបារាំងខេត្តសៀមរាប រួមជាមួយវិស័យពាក់ព័ន្ឋមួយចំនួនទៀត បានប្រារព្ឋបើកព្រឹត្តិការណ៍ អបអរសាទរ ទិវាបុណ្យប្រទេស និយាយភាសាបារាំង នៅថ្ងៃទី ២៣ មីនា ឆ្នាំ ២០២៤។

ទិវា អបអរសាទរបុណ្យប្រទេសនិយាយភាសាបារាំង រៀបចំឡើងរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី ២៣-២៤ មីនា ឆ្នាំ ២០២៤។ ទិវានេះធ្វើឡើងក្នុង គោលបំណងបង្ហាញពីសាមគ្គីភាពនិងសេចក្តីស្រឡាញ់ របស់ពួកគេចំពោះភាសាបារាំង និងភាពចម្រុះនៃវប្បធម៌ និងការស្រឡាញ់ភាសាបារាំង ស្របទៅនឹងយុទ្ឋនាការ ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយទេសចរណ៍និងអបអរសាទរ ភាពជាដៃគូ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋបារាំង ហើយភាពជាដៃគូនេះបានកសាងទំនាក់ទំនង កិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពជាកត្តាមួយដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារព្រះរាជដំណាក់ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានកោតសរសើររដ្ឋបាលខេត្តសៀមរាប និងវិស័យឯកជន ពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខិតខំ ប្រឹងប្រែងក្នុងការរួមសហការ អភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជា ក្នុងនោះមានការរៀបចំព្រឹត្តិការណ៍នានា ដែលជាកត្តាដ៏សំខាន់ ក្នុងការទាក់ទាញ ទេសចរនិងវិនិយោគិន។

លោករដ្ឋលេខាធិការបន្ថែមថា ការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ ដោយបង្កើននូវប្រភេទសេវាកម្ម ផលិតផលទេសចរណ៍និងព្រឹត្តិការណ៍ទេសចរណ៍សម្បូរបែបនានាសំដៅការទាក់ទាញនិងទទួលបាននូវភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យកាន់តែមានចំនួនកើនឡើងបន្ថែមទៀតនាខេត្តសៀមរាប។

ជាមួយគ្នានោះ វាក៏ត្រូវធានាបាននូវការបង្កើតឱកាសការងារនិងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជំរុញការនាំចេញ នៅនឹងកន្លែង ដែលចូលរួមដល់កំណើនសេដ្ឋកិច្ច និងបង្កើនចំណូលជាតិ ជាពិសេសចូលរួមដល់ ការអភិរក្សវប្បធម៌ និងការការពារបរិស្ថានធនធានធម្មជាតិ ប្រកបដោយប្រសិទ្ឋភាពនិងការទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកដល់ការសម្រេចបានគោលដៅនៃយុទ្ឋសាស្ត្របញ្ចកោណដំណាក់កាលទី១និងឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

គួររំលឹកថា ក្នុងការប្រារព្ធទិវានេះដែរ ក៏មានស្ដង់តាំងពិព័រណ៍ជាច្រើន មានទាំងអាហារ សិប្បកម្ម វាយនភណ្ឌ ភេសជ្ជៈជាច្រើនស្ដង់ ដែលសាធារណជនអាចទស្សនា និងជាវបានផងដែរ៕

ដកស្រង់ពី៖ ខ្មែរថាមស៍