Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មជ្ឈមណ្ឌល​ជិះសេះ​ថ្មី ជីននីស រីសត ត្រូវបានបើក​ដំណើរការ​នៅរាជធានីភ្នំពេញ

  • បោះពុម្ព

មជ្ឈមណ្ឌលជិះសេះថ្មី ជីននីស រីសត (Genius Resort) ដែលមានក្រោលសេះ និងមានកន្លែងហ្វឹកហាត់ ក៏ដូចជាទីលានជិះសេះដ៏គួរឱ្យចាប់អារម្មណ៍នោះ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ កាលពីនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ពិធីសម្ពោធនេះទទួលបានការអញ្ចើញចូលរួមពីអគ្គលេខាធិការសហព័ន្ធកម្ពុជា បង្ហាត់ជិះសេះអ្នកអង្គម្ចាស់ក្សត្រីនរោត្ដមនន្ទទេវី ដែលបានសម្តែងនូវក្តីរំភើបយ៉ាងខ្លាំងចំពោះទស្សនវិស័យនៃមជ្ឈមណ្ឌលនេះដែលអាចរៀបចំការប្រកួតថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនាពេលអនាគត និងផលវិជ្ជមានដែលមជ្ឈមណ្ឌលជិះសេះនេះអាចផ្តល់ជូនដល់សហគមន៍ រួមនឹងភ្ញៀវកិត្តិយសប្រមាណ ៣០០ នាក់ផ្សេងទៀត។

ទីលានប្រណាំងសេះ ជីននីស រីសត មានប្រក់ដំបូលទំហំ ២១០០ ម៉ែត្រក្រឡា ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ សមស្របសម្រាប់ការហ្វឹកហាត់ និងការប្រកួតកីឡាពេញមួយឆ្នាំ មិនបារម្ភពីបញ្ហាអាកាសធាតុក្តៅឬភ្លៀងនោះទេ។ ចំណែកឯទីលានប្រណាំងសេះនៅខាងក្រៅ គឺមានទំហំស្តង់ដារអន្តរជាតិ ៤០០០ ម៉ែត្រក្រឡា ដែលនឹងបញ្ចប់ការរៀបចំក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

មជ្ឈមណ្ឌលនេះ មានសេះនិងកូនសេះក្នុងស្រុកនិងនាំចូលពីបរទេស ចំនួន ៤០ ក្បាល ដែលគ្រោងនឹងក្លាយទៅជាសាលាបង្រៀនជិះសេះនាំមុខគេ ក្នុងរាជធានីភ្នំពេញសម្រាប់អ្នកជិះសេះកម្សាន្តនិងម្ចាស់សេះទាំងឡាយ។ អ្នកចូលរួមជាង ៣០០ នាក់ បានចូលរួមក្នុងពិធីសម្ពោធនេះបានចូលរួមកម្មភាពលក្ខណៈគ្រួសារ និងទស្សនាការសម្តែងសេះនៅលើទីលានប្រណាំងសេះ។ ពិធីនេះមានអ្នកសម្តែងជិះសេះជាច្រើននាក់ រួមទាំងអ្នកជិះសេះវ័យក្មេង ជាពិសេសការបញ្ជាសេះជំនាញលោតសេះ និងការគ្រប់គ្រងសេះ។ ម្ចាស់ជីននីស រីសត អ្នកនាងវ៉ាងបញ្ញាទេវីបានមានប្រសាសន៍ថា៖« គោលដៅរបស់មជ្ឈមណ្ឌលគឺផ្តល់ទីកន្លែងសម្រាប់អ្នកចូលចិត្តជិះសេះដើម្បីបំពេញចំណង់ចំណូលចិត្តរបស់ពួកគេ។

ដោយសារបច្ចុប្បន្នប្រទេសកម្ពុជាកំពុងខ្វះខាតទីកន្លែងបរិក្ខារបណ្តុះបណ្តាលនោះមជ្ឈមណ្ឌលយើងកំពុងផ្តល់ ជាទីកន្លែង សម្ភារទំនើបៗដល់ក្រុមកីឡាករជិះសេះជាតិកម្ពុជា សម្រាប់ហ្វឹកហាត់ដើម្បីប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតក្នុងតំបន់ និងកម្រិតអន្តរជាតិ»។ អ្នកនាងទេវី ដែលមានកូនប្រុសអាយុ ៨ ឆ្នាំ ជាសមាជិកក្រុមកីឡាករជិះសេះជាតិកម្ពុជានោះបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលនេះ ជាកន្លែងអប់រំកុមារឱ្យសិក្សាអំពីកូនសេះ និងសេះ ការជិះសេះ ការថែទាំសេះ និងសកម្មភាពជាច្រើនទៀត។ ហើយក៏ជួយពួកគេបង្កើននូវសមត្ថភាព ផ្ចង់អារម្មណ៍ និងជំនាញភាពជាអ្នកដឹកនាំក្នុងដំណើរនៃការសិក្សានេះផងដែរ។ មជ្ឈមណ្ឌលជិះសេះថ្មី ជីននីស រីសត មានទីតាំងស្ថិតនៅជិតសាលាអន្តរជាតិណតប្រ៊ីដ ក្នុងខណ្ឌសែនសុខ។ ជីននីស រីសតមិនត្រឹមតែផ្តោតលើសហគមន៍អ្នកជិះសេះប៉ុណ្ណោះទេថែមទាំងបង្កើតនូវបរិយាកាសស្វាគមន៍សម្រាប់ក្រុមគ្រួសារផងដែរ។ អ្នកទស្សនាអាចរីករាយទស្សនាការប្រកួតនានា ពីវេទិកាសម្រាប់ទស្សនា ដែលរួមមានទាំងហាងកាហ្វេ និងវិចិត្រសាលសិល្បៈផងដែរ។ មជ្ឈមណ្ឌលគ្រោងនឹងរៀបចំសកម្មភាពលក្ខណៈគ្រួសារ និងព្រឹត្តិការណ៍ប្រកួតនានាពេញមួយឆ្នាំ៕

ដកស្រង់ពី៖ភ្នំពេញបុស្តិ៍