Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កម្ពុជា​ ​ស្នើ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ​ជំរុញ​ការហោះហើរ​ត្រង់​ពី​អឺរ៉ុប​មក​កម្ពុជា

  • បោះពុម្ព

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា។

យោងតាមក្រសួងទេសចរណ៍បានឱ្យដឹងថា លោករដ្ឋមន្ត្រីបានចែករំលែកគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រ “បង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds)” និងចក្ខុវិស័យលើការពង្រឹងយន្តការភាពជាដៃគូស្ថាប័នរដ្ឋនិងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដើម្បីជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតបានកត់សម្គាល់ពីការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ សូកេន បានស្នើឱ្យឯកអគ្គរដ្ឋទូត ជួយជំរុញក្រុមហ៊ុនទេសចរណ៍ និងអ្នកវិនិយោគអឺរ៉ុប មកបណ្តាក់ទុនក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងបានស្នើឯកអគ្គរដ្ឋទូត ជួយជំរុញឱ្យមានការហោះហើរត្រង់ពីអឺរ៉ុបមកកម្ពុជា។

ដកស្រង់ពី៖ ខ្មែរថាមស៍