Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ស្នើ​ក្រសួង​ទេសចរណ៍​ឱ្យ​ធ្វើការ​សម្របសម្រួល​គណៈប្រតិភូ​បរទេស​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជា​

  • បោះពុម្ព

សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) នៅថ្ងៃអង្គារនេះ បានស្នើក្រសួងទេសចរណ៍ ក្នុងការរៀបចំដំណើរទស្សនកិច្ចសម្រាប់ក្រុមអ្នកទេសចរអន្តរជាតិនិងអ្នកវិនិយោគមកឈ្វេងយល់ពីកម្ពុជា។

សមាគមក៏បានជំរុញឱ្យក្រសួងជួយសម្រួលដល់មធ្យោបាយធ្វើដំណើរ ក៏ដូចជាណែនាំពីវិស័យវិនិយោគទេសចរណ៍ដែលមានសក្តានុពល សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

ការស្នើនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយគណៈប្រតិភូ ដឹកនាំដោយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។ ក្នុងជំនួបនោះ លោកស្រី ស៊ីវលីន បានស្វែងរកការគាំទ្រពីក្រសួងសម្រាប់ការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងសកម្មភាពនាពេលខាងមុខ។

លោក សុខ សូកេន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា នាពេលកន្លងមក ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាប្រទេសកម្ពុជាតាមរយៈការបង្កើតព្រឹត្តិការណ៍និងសកម្មភាពសំខាន់ៗដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍។

លោកបានសង្កត់ធ្ងន់ថា ដើម្បីជំរុញវិស័យទេសចរណ៍របស់យើងឱ្យកាន់តែមានភាពធន់ ប្រកួតប្រជែង និងបរិយាប័ន្ន ប្រកបដោយជោគជ័យ ក្រសួងទេសចរណ៍ ត្រូវការកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ស្ថាប័ន និងជាពិសេសវិស័យឯកជន ព្រោះការចូលរួមរបស់ពួកគេនឹងក្លាយជាកត្តាសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា។

ថ្លែងប្រាប់កាសែតខ្មែរថាមស៍ លោកស្រី ស៊ីវលីន បានមានប្រសាសន៍ថា សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា កំពុងរៀបចំដំណើរទេសចរណ៍អន្តរជាតិសម្រាប់ក្រុមក្បួនរថយន្តទំនើបដែលនឹងមកទស្សនាប្រទេសកម្ពុជានៅឆ្នាំនេះ ហើយយើងត្រូវការការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីសម្រួលដល់មធ្យោបាយធ្វើដំណើររបស់ពួកគេ ដោយសារតែពួកគេត្រូវធ្វើដំណើរតាមផ្លូវគោកពីប្រទេសអង់គ្លេស ដែលស្របតាមយុទ្ធនាការ ‘ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤’ ។

អ្នកស្រីបន្តថា ក្រៅពីនេះ នឹងមានតារាល្បីៗ និងក្រុមអ្នកសារព័ត៌មាន និងអ្នកធ្វើសេចក្តីរាយការណ៍ជាច្រើន ដែលតំណាងឱ្យប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសបារាំង ឥណ្ឌា អូស្ត្រាលី និងអារ៉ាប់រួម ក៏នឹងចូលរួមក្នុងដំណើរកម្សាន្តនាពេលខាងមុខ ដើម្បីជួយផ្សព្វផ្សាយគោលដៅទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា។ តំណាងប្រព័ន្ធផ្សព្វផ្សាយប្រមាណ ៥០ នាក់ក៏នឹងអមដំណើរជាមួយក្រុមនេះផងដែរ។

លោកស្រី ស៊ីវលីន បានមានប្រសាសន៍ថា “នៅក្នុងកិច្ចពិភាក្សានេះ ក៏បានលើកឡើងពីការរៀបចំស្វាគមន៍អ្នកវិនិយោគបរទេសនៅខែក្រោយផងដែរ ខណៈក្រុមប្រឹក្សាភិបាល CATA នឹងដឹកនាំថ្នាក់ដឹកនាំ និងប្រធានក្រុមហ៊ុនជាច្រើនដែលមកពីទីក្រុងធំៗក្នុងប្រទេសចិន ដើម្បីធ្វើការឈ្វេងយល់ពីឱកាសវិនិយោគដែលមានសក្តានុពលក្នុងវិស័យទេសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា។

ដោយមើលឃើញពីសារៈសំខាន់នៃការរៀបចំនេះ លោករដ្ឋមន្ត្រីក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងបានថ្លែងអំណរគុណចំពោះសមាគមដែលបានចូលរួមយ៉ាងសកម្មជាមួយ ក្រសួងទេសចរណ៍ ក្នុងការស្តារ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេស។

លោក សុខ សូកេន បានលើកទឹកចិត្តឱ្យបន្តសកម្មភាពដ៏អស្ចារ្យទាំងនេះ និងបានស្នើដល់សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ឱ្យចូលរួមយ៉ាងសកម្មនៅក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

ដកស្រង់ពី៖ ខ្មែរថាមស៍