Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ​ ​ចាប់ផ្តើម​បន្ត​ជើង​ហោះហើរ​មក​ភ្នំពេញ​ឡើងវិញ

  • បោះពុម្ព

ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines) ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសឡាវ កាលពីម្សិលមិញ បានចាប់ផ្តើមបន្តប្រតិបត្តិការជើងហោះហើរត្រង់រវាងទីក្រុងវៀងចន្ទន៍ និងរាជធានីភ្នំពេញ ដោយផ្តល់សេវាកម្មបីដងក្នុងមួយសប្តាហ៍ ដែលគ្រោងហោះហើរនៅរៀងរាល់ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវដែលមានអ្នកដំណើរចំនួន ១១៦នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី១៩ ខែមីនា និងត្រូវបានទទួលស្វាគមន៍យ៉ាងអធិកអធម។

ពិធីនេះដឹកនាំដោយលោក ហ៊ុល សិលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។ អ្នកដំណើរនៅលើយន្តហោះត្រូវបានស្វាគមន៍ដោយផ្តល់នូវបាច់ផ្កា និងក្រមាខ្មែរ។

ជើងហោះហើរដែលដំណើរការដោយយន្តហោះ Air Bus320 ឬ ATR72 គ្រោងនឹងហោះចេញពីទីក្រុងវៀងចន្ទន៍នៅម៉ោង ៨៖៣៥ ព្រឹក និងចុះចតនៅទីក្រុងភ្នំពេញនៅម៉ោង ៩៖៥០ ព្រឹក។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ការហោះហើរត្រង់រវាងទីក្រុងវៀងចន្ទន៍ និងទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាវ ត្រូវបានគេរំពឹងថានឹងជំរុញទេសចរណ៍នៅក្នុងទិសដៅទាំងពីរ។

លោកបានបន្តថា៖ «ការបន្តហោះហើរឡើងវិញគឺជាសញ្ញាវិជ្ជមានសម្រាប់ភ្ញៀវទេសចរ និងពាណិជ្ជករ ហើយក៏នឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ»។

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airports) ដែលគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ បានឱ្យដឹងថា ការតភ្ជាប់ឡើងវិញដ៏គួរឱ្យរំភើបនេះនាំមកនូវជើងហោះហើរត្រង់ចំនួនបីក្នុងមួយសប្តាហ៍ រវាងទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍ ដែលធ្វើឱ្យការធ្វើដំណើររវាងរាជធានីដ៏ស្រស់ស្អាតរបស់ប្រទេសទាំងពីរមានភាពងាយស្រួល។

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានបង្ហោះនៅក្នុងហ្វេសប៊ុកកាលពីថ្ងៃអង្គារថា “យើងពិតជារំភើបណាស់ដែលឃើញក្រុមហ៊ុនអាកាសចរណ៍ឡាវត្រលប់មកភ្នំពេញវិញនៅថ្ងៃនេះ ដោយនាំមកជាមួយនឹងអ្នកដំណើរចំនួន១៥០នាក់”។

ក្រុមហ៊ុនអាកាសចរណ៍ឡាវធ្លាប់ដំណើរការជើងហោះហើរត្រង់លើផ្លូវហោះ វៀងច័ន្ទ-ភ្នំពេញ ពីទសវត្សរ៍៨០ ដល់ពាក់កណ្តាលទសវត្សរ៍២០០០ ប៉ុន្តែដោយសារកត្តាទីផ្សារ ជើងហោះហើរលើផ្លូវហោះនេះ ត្រូវផ្អាកជាបណ្តោះអាសន្ន។

ចាប់តាំងពីពេលនោះមក សេវាកម្មផ្លូវអាកាសរវាងទីក្រុងទាំងពីរត្រូវបានធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍វៀតណាមក្រោមកិច្ចព្រមព្រៀងចែករំលែកកូដ(codeshare agreement)។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហ្លួងព្រះបាង-ប៉ាក់សេ-សៀមរាប-ប៉ាក់សេ-លួងព្រះបាង ដោយប្រើយន្តហោះ ATR72 ជាមួយនឹងជើងហោះហើរបីដងក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនក៏កំពុងស្វែងរកការបន្ថែមផ្លូវហោះថ្មីមួយទៅកាន់ខេត្តព្រះសីហនុរបស់ប្រទេសកម្ពុជាក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា នៅឆ្នាំ២០២៣ ឡាវគឺជាប្រភពទេសចរបរទេសធំជាងគេទី៤ សម្រាប់ប្រទេសកម្ពុជា ដែលមានភ្ញៀវទេសចរជាង ៣៧២.២៨៥ នាក់ កើនឡើង ៣០២ ភាគរយ ពីចំនួន ៩២.៦០៩ នាក់ ក្នុងឆ្នាំ២០២២។

ដកស្រង់ពី៖ ខ្មែរថាមស៍