Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​កម្ពុជា​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ស្តារ​វិ​ស័​យ​ទេសចរណ៍​ឡើងវិញ

  • បោះពុម្ព

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ក្តីសង្ឃឹមខ្ពស់លើការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយសង្កត់ធ្ងន់ថា ចំនួនភ្ញៀវបរទេសចូលមកព្រះរាជាណាចក្រកម្ពុជានឹងមានកម្រិតដូចមុនពេលមានវិបត្តិកូវីដ-១៩។

លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា លំហូរភ្ញៀវអន្តរជាតិមកកាន់កម្ពុជានឹងអាចវិលមករកស្ថានភាពមុនកូវីដ-១៩ ដោយលោកបានបន្ថែមថា រាជរដ្ឋាភិបាល វិស័យឯកជន និងភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកសារព័ត៌មានបានធ្វើការរួមគ្នា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងផលិតផលទេសចរណ៍ថ្មីៗ របស់ប្រទេសកម្ពុជា។

លោក សុខ សូកេន បានប្រាប់សន្និសីទសារព័ត៌មានដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបកាលពីចុងសប្តាហ៍មុនថា “លំហូរនៃភ្ញៀវទេសចរបរទេសមកកម្ពុជា ដែលនឹងជួយជំរុញកំណើន គឺមកពីទីផ្សារចិន និងឥណ្ឌា បន្ថែមពីលើភ្ញៀវទេសចរមកពីអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ាន”។

រាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន និងជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា។

បើតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ នឹងចាប់ផ្តើមហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌា នៅខែមិថុនាឆ្នាំនេះ។

លោកបានបន្តថា៖ «ដើម្បីទាក់ទាញភ្ញៀវទេសចរឥណ្ឌាមកកម្ពុជាកាន់តែច្រើន ការហោះហើរត្រង់ពីកម្ពុជាទៅទីក្រុងញូវដែលីនឹងចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា»។

តួលេខផ្លូវការបានបង្ហាញថា ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៤៣ លាននាក់ ក្នុងឆ្នាំ២០២៣ កើនឡើង ១៣៩ ភាគរយ ពីចំនួន ២,២៧ លាននាក់ ក្នុងឆ្នាំ២០២២។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចកម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ វិស័យកសិកម្ម សំណង់ និងអចលនទ្រព្យ។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា ចំនួនភ្ញៀវអន្តរជាតិមកទស្សនាកម្ពុជា ត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ៧ លាននាក់ នៅឆ្នាំ២០២៥ លើសពីចំនួនមុនការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានចំនួន ៦,៦ លាននាក់ ក្នុងឆ្នាំ២០១៩។

ប្រទេសកម្ពុជា មានភាពល្បីល្បាញសម្រាប់តំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកដូចជា ឧទ្យានបុរាណអង្គរក្នុងខេត្តសៀមរាប ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ក្នុងខេត្តព្រះវិហារ និងរមណីដ្ឋានបុរាណសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។

ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ប្រវែង ៤៥០ គីឡូម៉ែត្រ លាតសន្ធឹងនៅក្នុងខេត្ត ចំនួន ៤ មានដូចជា ខេត្តព្រះសីហនុ កំពត កែប និងកោះកុង។

ដកស្រង់ពី៖ ខ្មែរថាមស៍