Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកជំនាញ​ជួប​ប្រ​ជុំគ្នា​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​ការងារ​ជួសជុល​និង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ​ដែល​ចុះបញ្ជី​ដោយ​អង្គការ​យូ​ណេស្កូ

  • បោះពុម្ព

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ (ICC-Preah Vihear) បានបើកសម័យប្រជុំពេញអង្គលើកទី៩ នៅខេត្តសៀមរាប កាលពីថ្ងៃអង្គារ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំរយៈពេលមួយថ្ងៃ ដែលធ្វើសហប្រធានដោយតំណាងពីប្រទេសចិន និងឥណ្ឌា។លោកស្រី ភឿង សកុណា បានមានប្រសាសន៍ថា សម័យប្រជុំនេះ មានអ្នកជំនាញរាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលនៃការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១១។

លោកស្រីបានមានប្រសាសន៍ថា “ការសិក្សាស៊ីជម្រៅដែលកំពុងដំណើរការនាពេលនេះ ផ្តល់ឱ្យយើងនូវក្តីសង្ឃឹមថា ការងារពង្រឹង និងការជួសជុលលើគោបុរៈ ទីI ទីII ទីIII និងទីV នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ”។

លោកស្រីបានបន្ថែមថា “យើងសង្ឃឹមថា ដៃគូនានារបស់អាជ្ញាធរជាតិព្រះវិហារដូចជាចិន និងឥណ្ឌា នឹងដាក់កាលវិភាគសម្រាប់ការងារជួសជុល នៅក្នុងសម័យប្រជុំ ICC–Preah Vihear បន្ទាប់នៅខែកញ្ញា”។

គោបុរៈគឺជាក្លោងទ្វារចូលប្រាសាទ ហើយប្រាសាទព្រះវិហារមានគោបុរៈចំនួនប្រាំ។

គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ (ICC-Preah Vihear)ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ គឺជាយន្តការអន្តរជាតិសម្រាប់សម្របសម្រួលនូវរាល់ជំនួយទាំងអស់ដែលផ្តល់ដោយប្រទេស និងអង្គការផ្សេងៗគ្នាសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ។

ប្រាសាទព្រះវិហារ ជាប្រាសាទហិណ្ឌូ ស្ថិតនៅលើកំពូលភ្នំដងរែក កម្ពស់ ៥២៥ម៉ែត្រ ក្នុងខេត្តព្រះវិហារ ចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ និងចម្ងាយ ២០០គីឡូម៉ែត្រ ភាគពាយព្យនៃឧទ្យានបុរាណអង្គរដ៏ល្បីល្បាញ ក្នុងខេត្តសៀមរាប។

ប្រាសាទនេះត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដ៏មានកិត្យានុភាពរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងខែកក្កដា ឆ្នាំ២០០៨។

ប្រាសាទព្រះវិហារ គឺជារមណីដ្ឋានបេតិកភណ្ឌមួយ ក្នុងចំណោមរមណីដ្ឋានបេតិកភណ្ឌទាំងបួនរបស់ប្រទេសកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ចំណែករមណីដ្ឋានបេតិកភណ្ឌបីទៀតរួមមាន ឧទ្យានបុរាណអង្គរនៅភាគពាយ័ព្យនៃខេត្តសៀមរាប រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកនៅកណ្តាលខេត្តកំពង់ធំ និងរមណីយដ្ឋានបុរាណប្រាសាទកោះកេរ នៅភាគពាយ័ព្យខេត្តព្រះវិហារ។

ដកស្រង់ពី៖ ខ្មែរថាមស៍