Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​រស់​ឡើងវិញ​នៃ​វិ​ស័យ​ទេសចរណ៍​ក្នុង​ឆ្នាំ​២​០​២​៤​ផ្តល់​ភាព​វិជ្ជមាន​ដល់​វិ​ស័យ​អចល​ន​ទ្រព្យ​នៅ​កម្ពុជា

  • បោះពុម្ព

កាលពីវគ្គមុន យើងបានពិនិត្យលើកំណើននៃចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាការដាក់ក្តីសង្ឃឹមលើកំណើននៃការធ្វើដំណើរតាមផ្លូវអាកាសកាន់តែច្រើនទៅកាន់តំបន់ថ្មីៗ។

បើនិយាយអំពីប្រទេសឥណ្ឌា ក្រុមហ៊ុនអាកាសចរណ៍ IndiGo Airlines និង Cambodia Angkor Air បច្ចុប្បន្នបានឯកភាពជាផ្លូវការដើម្បីដាក់អោយដំណើរការជើងហោះហើរត្រង់ ប៉ុន្តែមិនទាន់បានកំណត់កាលបរិច្ឆេទនៅឡើយទេ ហើយក្រុមហ៊ុនទាំងពីរកំពុងបំពេញនីតិវិធីមួយចំនួន។

អាស៊ាន-ជើងហោះហើររបស់កម្ពុជា

នៅក្នុងតំបន់ ការប្រកួតប្រជែងកំពុងកើនឡើងសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃថ្លៃ និងតម្លៃទាបនៅឆ្នាំ២០២៤។

ក្រុមហ៊ុនអាកាសចរណ៍AirAsia Cambodia ដែលបានគ្រោងដាក់ឱ្យដំណើរការដំបូងនៅឆ្នាំ២០២៣ បច្ចុប្បន្នត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅពាក់កណ្តាលឆ្នាំ២០២៤នៅកម្ពុជា ទៅកាន់គោលដៅថ្មីៗជាច្រើននៅក្នុងតំបន់អាស៊ាន។

ក្រុមហ៊ុនអាកាសចរណ៍AirAsia Cambodia បានបញ្ជាក់ថា ខ្លួននឹងដំណើរការជើងហោះហើរភ្នំពេញ-ម៉ាកាវ។ (ក្រុមហ៊ុនខេមបូឌា អង្គរអ៊ែរ ក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងដំណើរការជើងហោះហើររវាងភ្នំពេញ និងហុងកុង កើនឡើងដល់បីជើងចាប់ពីខែមេសា ឆ្នាំ២០២៤)។

ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ British Airways បានប្រកាសថាខ្លួននឹងផ្តល់ជើងហោះហើរត្រង់ទៅកាន់ប្រទេសម៉ាឡេស៊ី និងប្រទេសថៃពីទីក្រុងឡុងដ៍។ កម្ពុជាមិនដែលមានជើងហោះហើរត្រង់ទៅកាន់ចក្រភពអង់គ្លេសទេ ហើយថ្មីៗនេះមានការខិតខំប្រឹងប្រែងដើម្បីបង្កើនសកម្មភាពពាណិជ្ជកម្មរវាងតំបន់ទាំងពីរ។

ការកំណត់គោលដៅលើក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស និងអឺរ៉ុបឱ្យបានល្អមុនការដាក់ដំណើរការព្រលានយន្តហោះភ្នំពេញមុនឆ្នាំ២០២៥ គួរតែជាអាទិភាពខ្ពស់។ ក្រុមហ៊ុនអាកាសចរណ៍ British Airways បាននិយាយថាការវិលត្រឡប់នៃជើងហោះហើរទៅកាន់អាស៊ីអាគ្នេយ៍គឺជា “ការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រីកបណ្តាញទៅកាន់អាស៊ីបន្ទាប់ពីជំងឺរាតត្បាតបានថមថយ” ។

ជាសរុប ជនជាតិអង់គ្លេស ៦៥,០០០នាក់ បានទៅទស្សនាប្រាសាទអង្គរ ក្នុងឆ្នាំ២០២៣ បើទោះបីជាមិនមានជើងហោះហើរត្រង់ណាមួយរវាងចក្រភពអង់គ្លេស និងកម្ពុជាក៏ដោយ។

Scoot ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមានតម្លៃទាបរបស់ក្រុមហ៊ុនអាកាសចរណ៍Singapore Airlines បានបញ្ជេញយន្តហោះថ្មីដើម្បីពង្រីកបណ្តាញជើងហោះហើររបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខណៈដែលក្រុមហ៊ុនJetstar Asia ក៏បានប្រកាសពីការបើកជើងហោះហើរចាស់ឡើងវិញ និងបន្ថែមជើងហោះហើរថ្មីទៅកាន់ប្រទេសហ្វីលីពីន (Clark) និងប្រទេសថៃ (Krabi)ពីប្រទេសសិង្ហបុរី។ បច្ចុប្បន្នក្រុមហ៊ុន មានជើងហោះហើរទៅភ្នំពេញពីសិង្ហបុរី។

ជើងហោះហើរអូស្ត្រាលី-កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអញ្ជើញចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងតែសាងសង់ ដោយលោកបានបញ្ជាក់ថា ជើងហោះហើរទៅកាន់ប្រទេសអូស្ត្រាលី ពីកម្ពុជាគឺស្ថិតនៅក្នុងគម្រោង។ កាលពីពេលថ្មីៗនេះ លោកបានទៅបំពេញទស្សនកិច្ចនៅទីក្រុងមែលប៊នជាផ្នែកមួយនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលីឆ្នាំ២០២៤ ហើយក្នុងឱកាសនោះលោកក៏បានជួបជាមួយមេដឹកនាំធុរកិច្ចជាច្រើន ខណៈដែលក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្ត្រាលីត្រូវបានបង្កើតឡើង។

លោកបានបន្តថា កិច្ចព្រមព្រៀងស្តីពីការបើកទំនាក់ទំនងផ្លូវអាកាសរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខា ហើយការហោះហើរត្រង់នឹងប្រព្រឹត្តទៅនៅពេលដែលចំនួនអ្នកដំណើរកើនឡើង ដោយសារការធ្វើដំណើរពីប្រទេសអូស្ត្រាលីមកកម្ពុជានាពេលបច្ចុប្បន្ននេះត្រូវឆ្លងកាត់ប្រទេសផ្សេងទៀត។

លើសពីនេះ សភាពាណិជ្ជកម្មកម្ពុជា (CCC) និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មវិចតូរីយ៉ា (VCCI) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីផ្លាស់ប្តូរព័ត៌មានពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងអនុវត្តយន្តការបញ្ជូនបន្ត។

ផែនការពង្រីកអាកាសចរណ៍ពាណិជ្ជកម្មរបស់កម្ពុជា

សាជីវកម្មយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន (COMAC) បានដាក់តាំងយន្តហោះពាណិជ្ជកម្មប្រភេទARJ21 និង C919 របស់ខ្លួននៅក្នុងប្រទេសកម្ពុជាក្នុងខែមីនា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយដល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដែលបច្ចុប្បន្នមិនមានដើមទុនច្រើន ប៉ុន្តែសង្ឃឹមថានឹងត្រូវបានពង្រីកនាពេលអនាគត ដោយនឹងត្រូវការយន្តហោះធំជាងនេះដើម្បីធ្វើការហោះហើរ។

យន្តហោះទាំងពីរនេះក៏ត្រូវបានដាក់តាំងបង្ហាញនៅឯកម្មវិធី Singapore Airshow កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ហើយ Boeing និង Airbus បានទទួលស្គាល់ក្រុមហ៊ុនផលិតថាជាការប្រកួតប្រជែងដ៏មានសក្តានុពល ដែលនេះជាលើកទីមួយហើយដែលយន្តហោះទាំងនេះត្រូវបានដាក់តាំងបង្ហាញនៅខាងក្រៅប្រទេសចិន។

ទីផ្សារកម្ពុជាបើកសម្រាប់អាជីវកម្ម និងទេសចរណ៍

ចាំបាច់ត្រូវកែលម្អ និងសម្របសម្រួលទីផ្សារឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រទេសជាគោលដៅទេសចរណ៍ និងអាជីវកម្ម។ ការផ្តល់ភាពងាយស្រួលសម្រាប់ជនបរទេសក្នុងការស្នើសុំទិដ្ឋការ និងបទប្បញ្ញត្តិនៃអាជីវកម្មរបស់ជនបរទេសនៅកម្ពុជានឹងផ្តល់អត្ថប្រយោជន៍ដល់ការប្រកួតប្រជែង។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ITB Berlin 2024 ដែលរដ្ឋាភិបាលកម្ពុជាធ្លាប់បានស្នើឱ្យអាជីវករចូលរួមនោះ Travel Asia a la Carte បានប្រាប់ TTG Asia ថាមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអ្នកធ្វើដំណើរអឺរ៉ុបដែលចង់ស្នាក់នៅបានយូរ ហើយមិនត្រឹមតែជាគោលដៅបន្ទាប់បន្សំផ្សេងទៀតនៅក្នុងតំបន់នោះទេ។ អ្វីដែលគួរផ្តោតគឺកំណត់គោលដៅបានប្រសើរជាងមុននៅពេលរៀបចំពិធីបុណ្យវប្បធម៌ក្នុងតំបន់ ដោយត្រូវផ្សព្វផ្សាយពីធីបុណ្យទាំងនេះអោយបានទូលំទូលាយ មុនពេលព្រឹត្តិការណ៍ទាំងនេះត្រូវបានរៀបចំ។ជាឧទាហរណ៍ យុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤” ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ក្នុងប្រទេសដើម្បីស្វែងរកជើងហោះហើរតភ្ជាប់រវាងគោលដៅទេសចរណ៍សំខាន់ៗ និងបង្កើតបរិយាកាសទេសចរណ៍ដ៏ទាក់ទាញនៅឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ខេត្តសៀមរាបបានរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ កាលពីពេលកន្លងទៅថ្មីៗនេះ ហើយបានរៀបចំពិធីដង្ហែរតុក្កតាយក្សកាលពីខែកុម្ភៈ ឆ្នាំ២០២៤។

ក្រសួងទេសចរណ៍បានអោយដឹងថា នៅឆ្នាំ២០២៤ បានដាក់អោយដំណើរការកម្មវិធី’BUILD Plus 3Ds’ ដែលមានគោលបំណងជំរុញវិស័យទេសចរណ៍ និងទទួលបានការគាំទ្រពីក្រុមហ៊ុនរបស់អាមេរិកដូចជា Mastercard, VISA និង META Facebook ។

ពិព័រណ៍ទេសចរណ៍ និងពាណិជ្ជកម្មឆ្នាំ២០២៤ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “ទេសចរណ៍ – ឱកាសសម្រាប់ទាំងអស់គ្នា”។

ទេសចរណ៍តាមតំបន់ផ្ទៃទឹក – សាឡាង និងទេសចរណ៍អន្តរជាតិ

ទៅមុខក្រសួងទេសចរណ៍ក៏នឹងមានជម្រើសជាច្រើនទៀតដើម្បីធ្វើយុទ្ធសាស្រ្តទេសចរណ៍តាមតំបន់ផ្ទៃទឹកដូចជានាវាទេសចរណ៍ និងនាវាកម្សាន្តតាមដងទន្លេ។

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរាយការណ៍ថា នាវាទេសចរណ៍ចំនួន១០គ្រឿងបានចូលចតនៅកំពង់ផែចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអ្នកដំណើរ និងភ្ញៀវទេសចរជាង៨ពាន់នាក់។

ការពង្រីកបណ្តាញកំពង់ផែរបស់កម្ពុជា រួមមានគម្រោងព្រែកជីកហ្វូណនតេជោ និងការកើនឡើងនៃនាវាទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុក្នុងឆ្នាំ២០២៤ សុទ្ធតែបង្ហាញពីសក្តានុពលដែលទាញយកបានមិនទាន់អស់។

ភាពទាក់ទាញនៃវិស័យអេកូទេសចរណ៍របស់កម្ពុជា

ទេសចរណ៍ធម្មជាតិកំពុងទទួលបានការទាក់ទាញសម្រាប់ភ្ញៀវទេសចរមកកម្ពុជា បើទោះបីជាក្នុងពេលបច្ចុប្បន្នត្រូវការការកែលម្អបន្ថែមទៀតក៏ដោយ។ ជាមួយនឹងការផ្សព្វផ្សាយជាសាធារណៈប៉ុន្តែតាមទស្សនៈនៃការវិនិយោគ ដោយទាក់ទាញអ្នកទេសចរណ៍កាន់តែច្រើនជាមួយនឹងប្រាក់ចំណូលដែលអាចចំណាយបាន ប្រាកដជានឹងមិនត្រូវបានគេយល់ស្របនោះឡើយ។

អត្ថបទរបស់កាសែតSydney Morning Herald ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានលើកឡើងពីកន្លែងសម្រាកលំហែប្រណីតដ៏អស្ចារ្យដូចជា Shinta Mani Wild ដោយបានរៀបរាប់ពីរបៀបដែលកម្ពុជាកំពុងព្យាយាមប្រកួតប្រជែងជាមួយនឹងការផ្តល់ជូនប្រណីតភាពលំដាប់ខ្ពស់។ កម្ពុជាចង់អោយគេយល់ឃើញថាប្រទេសនេះជាជម្រើសប្រណិតមិនខុសពីប្រទេសជិតខាងថៃ ឬវៀតណាម ដែលទាក់ទាញអ្នកធ្វើដំណើរលំដាប់ខ្ពស់»នោះទេ។

នៅក្នុងកិច្ចប្រជុំគោលដៅមេគង្គឆ្នាំ២០២៣ អ្នកចូលរួមបាននិយាយថា ទាក់ទងនឹងនិន្នាការនាពេលអនាគត និងការធ្វើដំណើរប្រកបដោយនិរន្តរភាពនិងការច្នៃប្រឌិតនៅក្នុងទីផ្សារគោលដៅ ដោយសង្កត់ធ្ងន់លើបទពិសោធន៍ទាក់ទាញគឺជាកត្តាសំខាន់។

ជាមួយគម្រោងបន្ថែមទៀតក្នុងពេលអនាគត ប្រសិនបើភ្ញៀវទេសចរដែលមានទ្រព្យសម្បត្តិច្រើនចង់ទៅកម្សាន្តនៅប្រទេសកម្ពុជាការស្នាក់នៅបែនប្រណិតអាចនឹងត្រូវការបន្ថែមដើម្បីផ្គត់ផ្គង់ទីផ្សារពិសេសនេះ។

យន្តហោះឯកជន កាប៊ីនលំដាបខ្ពស់ និងសូម្បីតែនៅពេលអនាគត សេវាកម្មតាក់ស៊ី eVTOL (ការឡើងចុះ និងចុះចត) អាចនឹងត្រូវបានបង្កើតឡើង (ស្ថានីយអាកាសយានដ្ឋានខ្នាតតូចដែលផ្ទុកយន្តហោះទាំងនេះ)នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ របាយការណ៍ចុងក្រោយបានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់អោយដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥ ហើយវានឹងក្លាយជាព្រលានយន្តហោះធំបំផុតមួយនៅក្នុងពិភពលោក។

ដកស្រង់ពី៖ ខ្មែរថាមស៍