Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្រែអំបិល​ក្នុង​ខេត្ត​កំពត​ទទួល​បានការ​ទាក់ទាញ​ពី​ភ្ញៀវ​ទេសចរ​

  • បោះពុម្ព

ខេត្តកំពតជាប់មាត់សមុទ្ររបស់កម្ពុជាមើលឃើញសក្ដានុពលនៃស្រែអំបិលរបស់ខ្លួនជាកន្លែងទាក់ទាញទេសចរណ៍មួយទៀត។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានចែករំលែកការកត់សម្គាល់នេះ បន្ទាប់ពីបានសង្កេតឃើញការកើនឡើងនៃដំណើរទេសចរណ៍ទៅកាន់ស្រែអំបិល ដែលជំរុញឱ្យអ្នកស្រុកបង្កើតហាងអាហារ និងភេសជ្ជៈ រួមជាមួយនឹងសេវាកម្មទេសចរណ៍ផ្សេងៗទៀតតាមតម្រូវការ។

លោកក៏បានបង្ហាញពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំខេត្ត ក្នុងការប្រែក្លាយស្រែអំបិលឱ្យទៅជាតំបន់កសិទេសចរណ៍មួយផ្សេងទៀត។

គុណសម្បត្តិរួមមាន ទីតាំងស្រែអំបិល ដែលនៅជិតទីរួមខេត្ត ឆ្នេរសមុទ្រ និងជាកំពង់ផែទេសចរណ៍ដែលនឹងដំណើរការនាពេលខាងមុខនេះ។

ជាមួយនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរបរទេស មជ្ឈមណ្ឌលពិព័រណ៍ផលិតកម្មអំបិលធម្មជាតិកម្ពុជា ដែលត្រូវបានគេស្គាល់ថាជាសារមន្ទីរអំបិល នឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបិទដោយសារជំងឺកូវីដ-១៩។

បើតាមលោកនាយក បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសប្រមាណ ៨០០០នាក់មកលេងខេត្តកំពត ហើយចំនួនបានកើនឡើងដល់ប្រមាណ ១២០០០នាក់ ក្នុងខែកុម្ភៈ ជាមួយនឹងការកើនឡើងជាបន្តបន្ទាប់ក្នុងខែមីនា។

ផ្អែកតាមកំណត់ត្រារបស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ខេត្តកំពត បានឱ្យដឹងថា ខេត្តនេះមានផ្ទៃដីស្រែអំបិលចំនួន ៣០០០ ហិកតា។

គិតត្រឹមដើមខែមីនា ខេត្តផលិតអំបិលបានប្រហែល ២០ ០០០ តោន ហើយត្រូវបានគេរំពឹងថានឹងបង្កើនទិន្នផលដល់ ១០០,០០០ តោន ប្រសិនបើអាកាសធាតុនៅតែបន្តអំណោយផលសម្រាប់ការផលិតអំបិល។

ដកស្រង់ពី៖ ខ្មែរថាមស៍