Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

«ភ្នំណាមលៀរ»ជាទីតាំងទេសចរណ៍ដ៏ទាក់​ទាញ​មួយក្នុងខេត្តមណ្ឌលគិរី

  • បោះពុម្ព

ខេត្តមណ្ឌលគិរី ៖ ភ្ញៀវទេសចរបានសំណូមពរឱ្យអាជ្ញាធរ និងមន្ទីរជំនាញអភិវឌ្ឍន៍ផ្លូវចូលឱ្យកាន់តែល្អប្រសើរ ដើម្បីទ្រទ្រង់សហគមន៍ និងជនជាតិភាគតិចនៅតំបន់នេះ ។ ជាក់ស្តែង ខេត្តមណ្ឌលគិរីមានភ្នំណាំលៀរ គឺជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយ ស្ថិតនៅក្នុងស្រុកពេជ្រចិន្ដា ខេត្តមណ្ឌលគិរី ។

ភ្នំនេះ ស្ថិតនៅភាគឥសាន្តនៃប្រទេសកម្ពុជា ដែលមានចម្ងាយប្រមាណ៤៨ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានប្រមាណ៤គីឡូម៉ែត្រពីព្រំប្រទល់ប្រទេសវៀតណាម ។ ប្លែកពីភ្នំនានានៃប្រទេសកម្ពុជា ដោយនៅលើភ្នំណាមលៀរ ពុំមានដុះដើមឈើច្រូងច្រាងដូចបណ្ដាភ្នំដទៃនោះទេ ហើយភ្នំនេះក៏ពុំទាន់មានការអភិវឌ្ឍន៍ធ្វើជណ្ដើរឡើងនោះដែរ ប៉ុន្តែភ្ញៀវទេសចរនៅតែអាចឡើងលេងកម្សាន្តលើភ្នំនេះបានដោយសារតែសហគមន៍ទេសចរណ៍បានបោះបង្គោល និងចងខ្សែពួសម្រាប់ឱ្យភ្ញៀវទេសចរតោងឡើងតាមផ្ទាំងថ្មដែលមានសភាពគ្រឺម និងទ្រេតបន្តិច ប៉ុន្តែទាមទារឱ្យភ្ញៀវទេសចរ ក៏ត្រូវប្រុងប្រយ័ត្នជានិច្ច ។

ក្នុងដំណើរឡើងយ៉ាងតឹងសរសៃជើងទៅលើកំពូលភ្នំដែលមានចំណោទចោទនេះ បានធ្វើឱ្យភ្ញៀវទេសចរស្រៀវឆ្អឹងខ្នងខ្លះដែរ ប៉ុន្តែបានផ្ដល់បទពិសោធដល់ភ្ញៀវដែលចង់សាកល្បងជីវិតឡើងភ្នំដ៏មានចំណោទមួយនេះ ។ ទស្សនីយភាពនៅលើកំពូលភ្នំដែលមានផ្ទាំងថ្មលាតសន្ឋឹងជាង៤ហិកតា អមដោយព្រៃឈើដ៏ខ្ពស់ៗព័ទ្ធជុំវិញ និងមានខ្យល់បរិសុទ្ធបក់រំភើយៗយ៉ាងត្រជាក់បានមកកំដរអារម្មណ៍ភ្ញៀវឱ្យជក់ចិត្ត គយគន់ទេសភាពដ៏ស្រស់ត្រកាល និងបំបាត់ក្ដីនឿយហត់បានមួយគ្រា ។

ក្រោយការរៀបចំរបស់សហគមន៍ និងអាជ្ញាធរមូលដ្ឋានបានប្រែក្លាយពីតំបន់ព្រៃភ្នំយ៉ាងស្ងាត់ជ្រងំទៅជារមណីយដ្ឋាន សម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្តក៏បានផ្តល់ការងារដល់សមាជិកសហគមន៍ និងផ្តល់ឱកាសដល់ជនជាតិភាគតិច(ពូនង)ឱ្យឆ្លៀតឱកាសរកប្រាក់កម្រៃតាមរយៈការលក់ដូរវត្ថុអនុស្សាវរីយ៍ លក់ឱសថបុរាណ ភេសជ្ជៈ និងផលិតផលផ្លែឈើដូចជា គ្រាប់សណ្តែក គ្រាប់ម្រេច ចេក និងខ្នុរជាដើម។

ស្ត្រីជនជាតិពូនង ឈ្មោះ ប៉ឹក ណេល អាយុ៤២ឆ្នាំ មានពេលលំនៅភូមិទី១ ឃុំបានលុង ស្រុកពេជ ចន្តាបានរៀបរាប់ថាគាត់បានប្រកបមុខរបរលក់ដូរនៅទីនេះជាង៣ឆ្នាំហើយគ្រាន់នឹងចិញ្ចឹមជីវិត។ ចំណែកស្ត្រីឈ្មោះ ម៉ែ ច្រាក់ អាយុ៥៧ឆ្នាំ ជនជាតិពូនង ដូចគ្នា បានតស៊ូយកទឹកសុទ្ធ ទឹកផ្លែឈើ និងចងអង្រឹងសម្រាប់ភ្ញៀវអង្គុយសម្រាកបំបាត់អស់កម្លាំង បានបញ្ជាក់ថា៖ គាត់តស៊ូយកឥវ៉ាន់មកលក់លើភ្នំនេះ ជាង៣ឆ្នាំហើយដែរ គ្រាន់បានប្រាក់ចិញ្ចឹមកូន៧នាក់ ។ ភ្ញៀវដែលមកលេងកំសាន្តនៅភ្នំណាមលៀរនេះ មានច្រើនតែថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ ។ . យ៉ាងនេះក្តី តំបន់ទេសចរណ៍ដល់ទាក់ទាញមួយនេះពុំទាន់ត្រូវបានសហគមន៍ទេសចរណ៍នៅតំបន់នោះនិងមន្ទីរពាក់ព័ន្ធ រួមទាំងអាជ្ញាធរមិនទាន់អភិវឌ្ឍន៍ផ្លូវទៅកាន់តំបន់នោះបានល្អប្រសើរនោះទេ ។

លោកស្រីហាក់ ចិន្តា អាយុ៤៨ឆ្នាំ ជាអនិច្ចជនខ្មែររស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលតស៊ូមកឡើងភ្នំណាមលៀរនេះដែរបានបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនថា «លើកំពូលភ្នំនេះ ពិតជាស្រស់ស្អាតខ្លាំង ណាស់ ។ គាត់បានចាប់អារម្មណ៍ និងទេសភាពស្រុកខ្មែរ ដែលមានភាពស្រស់ស្អាតខ្លាំងណាស់ ។ លោកស្រីធ្លាប់ទៅកម្សាន្តច្រើនកន្លែងហើយកន្លែងណា ក៏ដូចជាកន្លែងណាក្នុងស្រុកខ្មែរ គឺមានរមណីយដ្ឋានស្រស់ស្អាត មានទេសភាព មានទឹកធ្លាក់ មានភ្នំ និងមានការអភិវឌ្ឍ យ៉ាងច្រើនគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែផ្លូវចូលមកកាន់ភ្នំណាមលៀរនេះ មានប្រវែងតែប៉ុន្មានគីឡូម៉ែត្រគឺនៅមិនទាន់អភិវឌ្ឍន៍នៅឡើយ គឺជួបការលំបាក បើអាចបានមន្ទីរជំនាញ និងអាជ្ញាធរ គួរតែអភិវឌ្ឍន៍ទៅកាន់តំបន់នោះឱ្យបានប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរទៅកាន់តំបន់នោះឱ្យកាន់តែច្រើនដើម្បីជួយដល់សហគមន៍ និងជនជាតិភាគតិចរស់នៅតំបន់នោះ ។

ដកស្រង់ពី៖កោះសន្តិភាព