Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ពន្លឿន​ការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ ​រំពឹង​ថា​នឹង​ដាក់​ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ ​ឆ្នាំ​២​០​២​៥​

  • បោះពុម្ព

អែល សិដ្ឋសុវត្ថា វិស្វករខ្មែរ មានមោទនភាព និងរីករាយដែលបានធ្វើការជាមួយក្រុមហ៊ុនចិន ដើម្បីអភិវឌ្ឍអាកាសយានដ្ឋានថ្មីសម្រាប់រាជធានីរបស់កម្ពុជា។

ដោយបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅទីក្រុងភ្នំពេញជាមួយនឹងជំនាញវិស្វកម្មសំណង់ស៊ីវិល យុវជនវ័យ ៣០ ឆ្នាំរូបនេះបានចូលរួមការងារជាមួយ China State Construction Engineering Corporation Ltd. ដើម្បីធ្វើការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F នៅក្នុងខែកក្កដា ឆ្នាំ២០២០។

សិដ្ឋសុវត្ថា បាននិយាយថា ការធ្វើការងារលើគម្រោងដ៏ធំបែបនេះ មិនត្រឹមតែផ្តល់បទពិសោធន៍ដ៏មានតម្លៃដល់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យលោកមានមោទនភាពផងដែរ ដែលបានចូលរួមចំណែកក្នុងការសាងសង់អាកាសយានដ្ឋានដ៏សំខាន់មួយសម្រាប់កម្ពុជា។

គាត់បានប្រាប់ Xinhua កាលពីថ្ងៃអង្គារថា “ខ្ញុំពិតជាមានមោទនភាព និងរីករាយណាស់ដែលបានធ្វើការនៅទីនេះ ព្រោះវាជាអាកាសយានដ្ឋានដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍ និងបច្ចេកទេសជាច្រើន” ។

លោកបានបន្តថា នៅពេលខាងមុខនេះ ការសាងសង់នឹងត្រូវបញ្ចប់ ហើយគេនឹងឃើញយន្តហោះចុះចត និងហោះឡើងនៅអាកាសយានដ្ឋានលំដាប់ពិភពលោកនេះ។

លោកបានបន្តថា៖ «ខ្ញុំគិតថាអាកាសយានដ្ឋាននេះនឹងជួយទាក់ទាញយន្តហោះខ្នាតធំជាមួយភ្ញៀវទេសចរ និងអ្នកជំនួញពីប្រទេសផ្សេងៗជុំវិញពិភពលោកមកកម្ពុជា»។ “វានឹងបញ្ចូលសន្ទុះយ៉ាងខ្លាំងក្លាទៅក្នុងកំណើនសេដ្ឋកិច្ចរបស់យើងក្នុងរយៈពេលវែង ដោយបង្កើតការងារជាច្រើនសម្រាប់ពលរដ្ឋខ្មែរយើង”។

អ៊ូ ច័ន្ទរតនា អាយុ ៣១ឆ្នាំ ជាអ្នកគ្រប់គ្រងផ្នែកសំណង នៅគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បាននិយាយថា គម្រោងនេះនឹងលើកមុខមាត់ឧស្សាហកម្មអាកាសចរណ៍ស៊ីវិលនៅក្នុងប្រទេសកម្ពុជា។

លោកបានប្រាប់ Xinhua ថា “សម្រាប់ប្រទេសកម្ពុជា អាកាសយានដ្ឋាននេះមានសារៈសំខាន់ណាស់ ព្រោះវាមិនត្រឹមតែលើកកម្ពស់មុខមាត់ប្រទេសរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងទេសចរណ៍របស់យើង ក្នុងចំណោមវិស័យផ្សេងទៀតផងដែរ” ។

ជ័យ អ៊ាង អាយុ ២៣ឆ្នាំ ជាបុគ្គលិកនៅគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បាននិយាយថា ប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីអាកាសយានដ្ឋានស្តង់ដារអន្តរជាតិនេះ។

គាត់បានបន្តថា៖ «អាកាសយានដ្ឋានថ្មីនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា ព្រោះវានឹងផ្តល់ការជំរុញដល់កំណើនសេដ្ឋកិច្ច ទេសចរណ៍ និងការបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា»។

អាកាសយានដ្ឋានតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd កំពុងត្រូវបានសាងសង់លើផ្ទៃដី ២៦០០ ហិកតា នៅភាគខាងត្បូងខេត្តកណ្តាល និងខេត្តតាកែវ ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ការងារលើគម្រោងសាងសង់អាកាសយានដ្ឋាននេះ បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២០។

លោក Jin Wei នាយកប្រតិបត្តិនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់ក្រុមហ៊ុន China State Construction Engineering Corporation Ltd. បាននិយាយថា គម្រោងនេះបានផ្តល់ការងារដល់កម្មករខ្មែរ ជាង ៤០០០នាក់។

លោកបានប្រាប់ Xinhua ថា “អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានលំដាប់ខ្ពស់ ដោយទទួលបានចំណាត់ថ្នាក់ 4F” ។ «នៅពេលសាងសង់រួចរាល់ អាកាសយានដ្ឋាននេះនឹងនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍របស់កម្ពុជា។

លោក Jin បានបន្ថែមថា “ក្នុងនាមជាអ្នកសាងសង់អាកាសយានដ្ឋាន ខ្ញុំសង្ឃឹមថាយើងអាចផ្តល់ការសាងសង់ដ៏រឹងមាំដល់អាកាសយានដ្ឋាន និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជា”។

ថ្លែងក្នុងឱកាសចុះពិនិត្យទីតាំងគម្រោងកាលពីថ្ងៃអង្គារ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានកោតសរសើរក្រុមហ៊ុនដែលបានធ្វើការសាងសង់បានលឿន ទោះបីស្ថិតក្នុងសម័យជំងឺកូវីដ១៩ក៏ដោយ។

គាត់បន្តថា រហូតមកដល់ពេលនេះសម្រេចបានប្រមាណ ៦៦,១ ភាគរយនៃការងារសរុប ដែលត្រូវចំណាយថវិកាសរុប ៩៦១ លានដុល្លារ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “នៅឆ្នាំក្រោយ ព្រលានយន្តហោះនេះនឹងត្រូវដាក់ឲ្យដំណើរការផ្នែកពាណិជ្ជកម្ម ហើយវានឹងក្លាយជាព្រលានយន្តហោះធំជាងគេនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត បានបន្តថា៖ «ព្រលានយន្តហោះនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជាក្នុងរយៈពេលវែង ដោយបង្កើតការងារជាច្រើនដល់ពលរដ្ឋ»។ «វានឹងក្លាយជាកត្តាជំរុញដល់កំណើនសេដ្ឋកិច្ច ទេសចរណ៍ និងការអភិវឌ្ឍវិស័យភស្តុភារកម្មរបស់ប្រទេសកម្ពុជា»។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា នៅពេលដែលការសាងសង់ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោនឹងក្លាយជាច្រកដ៏សំខាន់សម្រាប់អ្នកដំណើរអន្តរជាតិមកកាន់កម្ពុជា។

លោកបានបន្តថា៖ «អាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត 4F ក្នុងដំណាក់កាលដំបូងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆមាសទីមួយនៃឆ្នាំ២០២៥»។

លោក ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា អាកាសយានដ្ឋាននឹងអាចទទួលអ្នកដំណើរបាន១៣លាននាក់ ក្នុងមួយឆ្នាំ ក្នុងដំណាក់កាលទីមួយ និងទទួលបានអ្នកដំណើរ៣០ លាននាក់ ក្នុងដំណាក់កាលទីពីរបន្ទាប់ពីឆ្នាំ២០៣០ និងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់នៅឆ្នាំ២០៥០ ក្នុងដំណាក់កាលទីបី។

ដកស្រង់ពី៖ ខ្មែរថាមស៍