Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនមែននៅស្រុកគេ! កោះសង្សារ ដែលបរទេសចាត់ទុកថា កោះម៉ាឌីវស្រុកខ្មែរ ខែនេះ អាចមើលប្លង់តុងថែមទៀត

  • បោះពុម្ព

កោះសង្សារ រមណីយដ្ឋានខ្មែរដ៏ល្អឯកដែលត្រូវបានជនបរទេសធ្លាប់ទៅកំសាន្តកំណត់ឈ្មោះឱ្យថាជាកោះម៉ាល់ឌីវស្រុកខ្មែរ មិនត្រឹមតែមានឆ្នេរខ្សាច់សក្បោះ និងជាប់ជាកោះស្អាតបំផុតមួយនៅអាស៊ីអាគ្នេយ៍ តាមការវាយតម្លៃដោយ travelandeisureasia នោះទេ កោះសង្សារក៏អាចមើលប្លង់តុងនៅពេលយប់បានយ៉ាងត្រជាក់ភ្នែកថែមទៀតផង។

កោះដ៏ប្រណីតនេះស្ថិតនៅក្នុងប្រជុំកោះរុង ភាគនិរតីនៃតំបន់ឆ្នេរសមុទ្រកម្ពុជាមានចម្ងាយប្រមាណ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុនេះ ពេលព្រឹកអាចមើលសមុទ្រខៀវស្រងាត់ ពេលយប់អាចមើលប្លង់តុងដ៏ត្រជាក់ភ្នែក ហើយសម្រាប់អ្នកដែលទៅស្នាក់នៅកោះសង្សារក្នុងខែមីនា ឆ្នាំ២០២៤ នេះរមណីយដ្ឋាន កោះសង្សារ Song Saa Private Island នឹងផ្តល់ជូននូវការតម្លើងកម្រិតវីឡាធំបន្ទាប់ ថែមជូនម៉ាស្សា៤៥នាទីសម្រាប់មនុស្សពីរនាក់ និងផ្តល់ Sparkling Wine ១ដបសម្រាប់មនុស្ស២នាក់។ ក្រៅពីនេះសកម្មភាពសំខាន់ៗ ដែលអាចធ្វើបាននៅរមណីយដ្ឋានកោះសង្សារ ភ្ញៀវទេសចរអាច លេងទឹកកម្សាន្ត , ជិះទូក, គយគន់ថ្ងៃលិច, ហាត់យ៉ូហ្គាឬធ្វើសមាធិ, ដើរមើលផ្កាថ្ម, ស្ប៉ាឬម៉ាស្សា, និងមើលប្លង់តុងជាដើម។

រីស៊តកោះសង្សារ (Song Saa Private Island )របស់កម្ពុជាបានជាប់ក្នុងបញ្ជីមាសប្រចាំឆ្នាំ២០២៤ ជាសណ្ឋាគារ និងកន្លែងស្នាក់នៅដែលល្អបំផុតនៅលើពិភពលោក «The best hotels and resorts in the world: The Gold List 2024» របស់ទស្សនាវដ្តីដ៏ល្បីរបស់សហរដ្ឋអាមេរិក។ គួរជម្រាបផងដែររមណីយដ្ឋានដែនកោះដែលកំពុងលាក់ខ្លួនពួនសម្រស់ ហាក់បីដូចឋានសួគ៌ក្រោមមេឃនេះ ត្រូវបានស្ថាបនាឡើងដោយប្តីប្រពន្ធមួយគូគឺលោកRory Hunter និងលោកស្រី Melita ជាម្ចាស់ដែលបានទិញក្នុងតម្លៃ១ម៉ឺន៥ពាន់ដុល្លារ តាំងពីឆ្នាំ២០០៦មកម្ល៉េះ៕

ដកស្រង់ពី៖Business-cambodia