Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​រដ្ឋ​ម​ន្រ្តី​ក្រសួង​ទេសចរណ៍​រំពឹង​ថា​បុណ្យ​ទន្លេ​នឹង​ទាក់ទាញ​ទេសចរ​ច្រើន​មកកាន់​ខេត្ត​សៀមរាប​

  • បោះពុម្ព

រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក សុខ សូកេន រំពឹងថា បុណ្យទន្លេលើកទី៨ នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ខេត្តសៀមរាប ស្របពេលនឹងមានកម្មវិធីចម្រុះ ជាច្រើនចូលរួមក្នុងពិធីបុណ្យនេះ។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាថ្ងៃទី៦ ខែមីនា លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុស ចលនាមហាជនឲ្យ ចូលរួមក្នុង ការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រចយុទ្ធនាការ ពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេ ។

លោករដ្ឋមន្រ្តីបន្ថែមថា សម្រាប់ខេត្តសៀមរាបនេះជាលើក ទី១ហើយ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំពិធីបុណ្យទន្លេ ស្របពេលក៏ដូចជាការគាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។ លោក សុខ សូកេន បានបន្តថាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាឱកាសមួយដ៏សំខាន់ សម្រាប់ កម្ពុជា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្ត នៅតាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ និងមានការចូលរួម ពីមន្រ្តីការទូត និងមានការអញ្ជើញមកចូលរួមពីបវកញ្ញាពិភពលោក និង ភ្ញៀវទេសចរ មកកម្សាន្តជាច្រើន ខណៈបច្ចុប្បន្នអត្រាកក់បន្ទប់ស្នាក់នៅស្ទើតែអស់ទៅហើយ ។

មានប្រសាសន៍នោះដែរលោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ផងដែរថា រដ្ឋបាលខេត្ត បានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជូនដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកម្សាន្ត ចំនួន ១៥កន្លែង នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបនេះ។ លោកអភិបាលខេត្ត ក៏បានបង្ហើបឲ្យដឹងផងដែរថា នៅក្រោយការបញ្ចប់បុណ្យទន្លេនេះទៅ រដ្ឋបាលខេត្ត បន្តរៀបចំធ្វើសង្ក្រាន្តសៀមរាប ដើមី្បបង្កលក្ខណៈជូនដល់ភ្ញៀវជាតិ អន្តរជាតិ ចូលរួមសប្បាយរីករាយ នូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ហើយក៏ជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ស្របតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការជម្រុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេនេះ រៀបចំឡើង ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និង ការអភិវឌ្ឍ» ដោយមានការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួច អបអរសាទរពិធីបុណ្យទន្លេ លើកទី៨ ឆ្នាំ២០២៤ ហើយសាធារណជនអាចចូលរួមទស្សនា និង កម្សាន្តសប្បាយរីករាយចាប់ ពីថ្ងៃទី១៥ដល់១៧ ខែមីនា ឆ្នាំ២០២៤ នៅតាមដងស្ទឹងប្រវត្តិសាស្ត្រ សៀមរាប ចាប់ពីចំណុចសួនច្បារមាត់ស្ទឹង ព្រះរាជដំណាក់ ទៅដល់ផ្សារចាស់ ៕

ដកស្រង់ពី៖ ខ្មែរថាមស៍