Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមហ៊ុន​អាកាសចរណ៍​ ​E​m​irate​s ​នឹង​បើ​កជើង​ហោះហើរ​មក​ទី​ក្រុងភ្នំពេញ​ឡើងវិញ​នៅ​ក្នុង​ខែ​ឧសភា​

  • បោះពុម្ព

ក្រុមហ៊ុនអាកាសចរណ៍ Emiratesនឹងចាប់ផ្តើមបើកជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួនទៅកាន់ទីក្រុងភ្នំពេញឡើងវិញចាប់ពីថ្ងៃទី១ ខែឧសភា ដោយឆ្លងកាត់ប្រទេសសិង្ហបុរី ដែលនេះនឹងជំរុញការតភ្ជាប់ពីតំបន់អាស៊ីអាគ្នេយ៍ទៅ និងមកពីទីក្រុងឌូបៃ ព្រមទាំងភ្ជាប់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងកម្សាន្តចំនួនពីរនៅក្នុងតំបន់។

Adnan Kazim អនុប្រធានក្រុមហ៊ុន Emirates និងជាប្រធានផ្នែកពាណិជ្ជកម្ម បានលើកឡើងថា “ការបើកជើងហោះហើរទៅទីក្រុងភ្នំពេញឡើងវិញបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងបណ្តាញនៅតំបន់អាស៊ីអាគ្នេយ៍ខណៈដែលយើងបន្តបង្កើតឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរកម្សាន្តនៅតាមទីតាំងដ៍សម្បូរបែប និងជួយអាជីវកម្ម និងអ្នកនាំចេញពង្រឹងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ” ។

យន្តហោះ Boeing 777-300ER មានបីថ្នាក់នឹងត្រូវដាក់អោយដំណើរការ។ ជើងហោះហើរ EK348 របស់ Emirates នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ២៖៣០នាទី ហើយមកដល់សិង្ហបុរីនៅម៉ោង ១៤៖០៥នាទី។

បន្ទាប់មកជើងហោះហើរនឹងចាកចេញពីសិង្ហបុរីនៅម៉ោង ១៥៖៣៥ នាទី ហើយមកដល់ភ្នំពេញនៅម៉ោង ១៦៖៣៥។ ជើងហោះហើរ EK349 នឹងចាកចេញពីទីក្រុងភ្នំពេញនៅម៉ោង ២០៖៥០នាទីហើយទៅដល់សិង្ហបុរីនៅម៉ោង២៣៖៥០នាទី។

បន្ទាប់មកជើងហោះហើរនឹងចាកចេញពីសិង្ហបុរីនៅម៉ោង ០១៖៤០ នៅថ្ងៃបន្ទាប់ ហើយមកដល់ទីក្រុងឌូបៃនៅម៉ោង ០៤៖៥៥នាទី ម៉ោងក្នុងស្រុក។

ការតរភ្ជាប់ទីក្រុងភ្នំពេញជាមួយសិង្ហបុរីគឺផ្តល់ភាពងាយស្រួល ដោយផ្តល់នូវឱកាសតភ្ជាប់ដ៏ល្អប្រសើរទៅកាន់ និងមកពីទីក្រុងជាច្រើនក្នុងប្រទេសបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ ស្វីស និងសហរដ្ឋអាមេរិក។ តាមរយៈការតភ្ជាប់បន្ថែមនេះ Emirates នឹងមានជើងហោះហើរប្រចាំថ្ងៃចំនួន៤ដង ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា។

Emirates SkyCargoក៏នឹងផ្តល់សមត្ថភាពផ្ទុកទំនិញលើយន្តហោះ Boeing 777-300ER ជាង៣០០ តោនក្នុងមួយសប្តាហ៍។

ទំនិញសំខាន់ៗដែលនាំចេញពីទីក្រុងភ្នំពេញរួមមាន វាយនភណ្ឌ ឱសថ និងទំនិញមានតម្លៃខ្ពស់ផ្សេងទៀត។

ក្រុមហ៊ុន Emirates បានដាក់ដំណើរការជើងហោះហើររបស់ខ្លួនមកទីក្រុងភ្នំពេញតាំងពីខែកក្កដា ឆ្នាំ២០១៧ មុនពេលដែលផ្អាកដំណើរការនៅឆ្នាំ២០២១ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់តម្រូវការធ្វើដំណើរតាមផ្លូវអាកាស។

ទីក្រុងភ្នំពេញ គឺជាទីក្រុងធំជាងគេ និងកំពុងអភិវឌ្ឍន៍លឿនបំផុតរបស់កម្ពុជាសម្រាប់ទេសចរណ៍ និងពាណិជ្ជកម្ម ដែលផ្តល់ភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកធ្វើដំណើរមកពីអឺរ៉ុប និងអាមេរិក។

ការបើកជើងហោះហើរឡើងវិញត្រូវបានធ្វើឡើងចំពេលកម្ពុជា និងអារ៉ាប់រួម (UAE) ប្ដេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អារ៉ាប់រួមត្រូវបានដាក់ឱ្យចូលជាធរមាននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីប្រទេសទាំងពីរបានបញ្ចប់កិច្ចពិភាក្សាស្តីពីការបង្កើតកិច្ចព្រមព្រៀងនៅខែមិថុនា ឆ្នាំ២០២៣។

យោងតាមក្រសួងពាណិជ្ជកម្ម ពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួមឈានដល់ ១៥១ លានដុល្លារក្នុងឆ្នាំ ២០២១ ពោលគឺកើនឡើង ៥៣ ភាគរយពីឆ្នាំ ២០២០។

មុខទំនិញសំខាន់ៗដែលបាននាំចូល និងនាំចេញរវាងប្រទេសទាំងពីរ រួមមាន សម្លៀកបំពាក់ ស្បែកជើង កង់ ទំនិញធ្វើដំណើរ ថ្នាំជក់ អង្ករ គ្រឿងអគ្គិសនី គ្រឿងបន្លាស់រថយន្ត កៅស៊ូអាផាត ស្ករមើម ចំណីសត្វ ប្លាស្ទិក យានជំនិះ និងក្រដាស។

ដកស្រង់ពី៖ ខ្មែរថាមស៍