Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សង្ក្រាន្តខេត្តតាកែវឆ្នាំនេះ ដឹងតែកក្រើកហើយ! អភិបាលខេត្តថា នឹង​ធ្វើធំជាងឆ្នាំមុនៗ

  • បោះពុម្ព

កាន់តែកៀកដល់រដូវចូលឆ្នាំខ្មែរ ២០២៤ខាងមុខនេះហើយ តាមបណ្តាខេត្តនីមួយៗ កំពុងតែត្រៀមផែនការរៀបចំសង្ក្រាន្តរបស់ខ្លួនផងដែរ។

ក្នុងនោះ ខេត្តតាកែវ ក៏នឹងរៀបចំ ហើយធំជាងឆ្នាំមុនៗទៀតផង។ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងក្នុងកិច្ចប្រជុំមួយកាលពីចុងខែកុម្ភៈកន្លងទៅថា នឹងនាំយកមកនូវព្រឹត្តិការណ៍កម្សាន្តសប្បាយៗ ធំជាងបណ្ដាឆ្នាំមុនៗ ឆាកតន្រ្តីខ្នាតធំ ប្រកួតក្បាច់គុណបុរាណខ្មែរ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។ ឯកឧត្តមបានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ក្រុង ត្រូវរកទីតាំងសមស្របណាមួយ បន្តរៀបចំពិធីសង្រ្កាន្ត ដើម្បីទទួលទេវតាឆ្នាំថ្មី អបអរសាទរឆ្មាំថ្មី ប្រពៃណីជាតិខ្មែរ៕

ដកស្រង់ពី៖sabay News