Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កា​របោះ​ជំ​រុំ​ដ៏​អស្ចារ្យ​ដែល​រួម​ប​ញ្ជូ​ល​នូវ​ផ្នត់គំនិត​និរន្តរភាព​នៅ​កម្ពុជា​

  • បោះពុម្ព

ទទួលបានបទពិសោធន៍រីករាយនៃការបោះជំរុំ រួមជាមួយនឹងប្រណិតភាព និងផាសុខភាពនៃពិភពទំនើប ដែលមានឈ្មោះថាការបោះជំរុំដ៏អស្ចារ្យ (Glamping) ដែលកើតចេញពីការរួមបញ្ចូលគ្នានៃពាក្យ ‘អស្ចារ្យ’ (Glamouor) និង ‘ការបោះជំរុំ’ (Camping)។

នាពេលថ្មីៗនេះ ពាក្យនិរន្តរភាពបានក្លាយជាផ្នត់គំនិតពេញនិយមនៅទូទាំងឧស្សាហកម្មបោះជុំរុំ ដែលត្រូវបានយកមកអនុវត្តដើម្បលើកកម្ពស់និរន្តរភាពអោយកាន់តែខ្លាំងឡើង។

លោក Alexis de Suremain ស្ថាបនិកម៉ាក Maads បាននិយាយថា Glamping បានផ្តល់នូវបទពិសោធន៍បែបថ្មី ដែលរមណីយដ្ឋានបែបប្រពៃណីធម្មតាមិនមានផ្តល់ជូននោះទេ។ «ប្រទេសកម្ពុជាមានឱកាសនេះ ប៉ុន្តែបច្ចុប្បន្ន តំបន់អង្គរត្រូវបាននាំមុខក្នុងវិស័យទេសចរណ៍»។

ហ៊ន សុខ ចាន់លីដា សហស្ថាបនិក/CEO Solo Landscapes បានពន្យល់ថា ឧស្សាហកម្មទេសចរណ៍របស់កម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយមានតម្រូវការសម្រាប់ជម្រើសកន្លែងស្នាក់នៅប្លែក និងទំនើបជាងមុន។ Glamping អាចបំពេញតម្រូវការនេះ និងទាក់ទាញអ្នកទេសចរថ្មីមកកម្ពុជា ជាពិសេសក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុក។

Allan Michaud អ្នកគ្រប់គ្រងនៅរមណីយដ្ឋាន Cardamom Tented Camp បាននិយាយថា អ្វីដែលពិសេសអំពី Cardamom Tented Camp នោះ គឺយើងជាកន្លែងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលមានបរិស្ថានស្រស់ស្អាត។ ស្ទើរតែគ្មានកាកសំណល់ ប្រើប្រាស់ពន្លឺព្រះអាទិត្យ និងកែច្នៃអ្វីៗគ្រប់យ៉ាង។ យើងក៏ចំណាយលើការការពារឧទ្យានជាតិបុទុមសាគរចំនួន ១៨,០០០ ហិកតាផងដែរ»។

Catherine Germier-Hamel ស្ថាបនិក និងជានាយកប្រតិបត្តិនៃ Millennium Destinations បាននិយាយថា Glamping អាចជាដៃគូដ៏ល្អឥតខ្ចោះសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ទាំងក្នុងស្រុក និងក្រៅស្រុក។ វាអាចទាក់ទាញភ្ញៀវដែលចង់បានទាំងការផ្សងព្រេង និងផាសុខភាព រួមមានទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ ត្រូវសិក្សាទីផ្សារ និងលទ្ធភាពឱ្យបានហ្មត់ចត់ ដើម្បីវាយតម្លៃសក្តានុពលនេះឱ្យកាន់តែប្រសើរឡើង។

Nick Ray មកពី Lonely Planet បានលើកឡើងថា សក្ដានុពលសម្រាប់ glamping គឺមានទំហំធំ ហើយកំពុងត្រូវបានគេយកទៅអនុវត្តនៅតាមកន្លែងជាច្រើន។ Canvas and Orchids ដែលពីមុនត្រូវបានគេស្គាល់ថាជារមណីយដ្ឋាន Four Rivers Floating Ecolodge នៅតែបន្តជាជម្រើសរមណីយដ្ឋានបណ្តែតទឹកនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក៏មានរមណីយដ្ឋាន Cardamom Tented Camp ដែលមានបរិស្ថានល្អបំផុតក្នុងប្រទេសកម្ពុជា រួមទាំងShinta Mani Wild ដ៏ប្រណិត ដែលផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អ្នកដែលមានធនធាន។

Suremain បានបន្តថា៖ «យើងជឿជាក់ថាទិសដៅទេសចរណ៍ត្រូវតែធ្វើឱ្យមានភាពខុសប្លែកពីប្រទេសជិតខាង ហើយដំណោះស្រាយនោះគឺការបង្កើតកន្លែងកម្សាន្តបែប glamping »។ លោកបានបន្ថែមថា៖ «យើងបាននឹងកំពុងអភិវឌ្ឍទីតាំងបោះជំរុំ ‘Jungloo’ ជាពិសេសសម្រាប់បរិយាកាសក្តៅ និងសើម ដោយមានមួយចំនួននៅ Templation Resort ក្នុងខេត្តសៀមរាប និងមួយកន្លែងទៀតក្នុងរាជធានីភ្នំពេញ»។

យោងតាម Statista ការកើនឡើងនៃប្រាក់ចំណូលទីផ្សារខាងវិស័យទេសចរណ៍បោះជំរុំក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ ១,៧ លានដុល្លារនៅឆ្នាំនេះ។ បើតាមការព្យាករណ៍កំណើនប្រចាំឆ្នាំនៅក្នុងទីផ្សារនេះមានចំនួន ១៩,៥៣ ភាគរយនៅឆ្នាំ២០២៨ ដល់ ៣,៤៧ លានដុល្លារ។

នៅឆ្នាំ២០២២៨ ចំនួនភ្ញៀវមកបោះជំរុំកម្សាន្តត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២.៧៨១.០០០ ខណៈដែលនៅឆ្នាំ២០២៤ មានការកើនឡើង០,១ ភាគរយនៅឆ្នាំ២០២៤ ដែលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ០,២ ភាគរយនៅឆ្នាំ២០២៨។ ខណៈដែល ៦៣ ភាគរយនៃវិស័យបោះជំរុំកម្សាន្តនៅក្នុងកម្ពុជាបានមកការលក់តាមអនឡាញនៅឆ្នាំ២០២៨។ ការរំពឹងទុកសម្រាប់ប្រាក់ចំណូលជាមធ្យមសម្រាប់អ្នកប្រើប្រាស់ (ARPU) គឺ ១០៨,១០ ដុល្លារ។

ដកស្រង់ពី៖ ខ្មែរថាមស៍