Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរជាតិអប្សរាសហការរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍ព្រះវិហារគ្រឹស្តសាសនាបុរាណ Cologne Cathedral and Freiburg Minster នៅប្រទេសអាល្លឺម៉ង់

  • បោះពុម្ព

អាជ្ញាធរជាតិអប្សរា បានសហការជាមួយស្ថាប័នអាល្លឺមង់ GACP បានរៀបចំសិក្ខាសាលាស្ដីពីប្រវត្តិ ការគ្រប់គ្រង និងវិស័យទេសចរណ៍នៅសំណង់ព្រះវិហារគ្រឹស្តសាសនាបុរាណឈ្មោះថា Cologne Cathedral និង Freiburg Minster នៃប្រទេស អាល្លឺម៉ង់។

សិក្ខាសាលានេះ ធ្វើបទបង្ហាញដោយអគ្គនាយកអភិរក្សសំណង់បុរាណនៃព្រះវិហារគ្រឹស្តសាសនាទាំងពីរខាងលើ។ វាគ្មិនបណ្ឌិត Peter Fussenich បានធ្វើបទបង្ហាញពីប្រវត្តិត្រួសៗនៃអគារព្រះវិហារសាសនាគ្រិស្ដ Cologne Cathedral សិល្បៈសំណង់ស្ថាបត្យកម្ម គំនូរចម្រុះលើកញ្ជក់ជាដើម។

ចំណុចសំខាន់គឺផ្តោតលើការងារ រោងជាងរបស់ព្រះវិហារ ដែលមានអ្នកជំនាញចម្រុះវិស័យបំពេញការងារលើកិច្ចការពារ ការអភិរក្ស និងវិធានបង្ការ ការចែករំលែកបទពិសោធន៍ការងារនៅព្រះវិហារ Cologne Cathedral ។

ការងាររបស់រោងជាងសព្វថ្ងៃបានក្លាយគោលដៅទេសចរណ៍រហូតដល់មានអ្នកចូលទស្សនាការងា រជួសជុលចំនួន៦,៥០០,០០០នាក់ក្នុងមួយឆ្នាំ។ Cologne Cathedral ត្រូវបាន កសាង ឡើង នៅក្នុងឆ្នាំ១២៤៨ មានកម្ពស់១៥៧ម៉ែត្រ។ អគារនេះត្រូវបាន ចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្គូ នៅឆ្នាំ១៩៩៦។

ចំពោះបទបង្ហាញទី២ ដោយលោកស្រីបណ្ឌិត Anne Christine BREHM ជាអគ្គនាយិកា បានបង្ហាញបទពិសោធន៍ការងាររបស់រោងជាង នៃព្រះវិហារ Freiburg Minster ដែលជាព្រះវិហារនេះបានកសាងនៅសម័យកណ្តាលនៅអឺរ៉ុប។ ដូចគ្នានឹងព្រះវិហារខាងលើ មានចំនួនភ្ញៀវច្រើនលាននាក់បានមកទស្សនារោងជាងការងារអភិរក្សនៅព្រះវិហារ Freiburg Minster ដែរ។ ការងាររបស់រោងជាងទាំងពីរខាងលើ បានទទួលចំណាត់ថ្នាក់បេតិកភណ្ឌអរូបី ពិភពលោកនៅឆ្នាំ២០២០ (Unesco Intangible World Heritage: Craft Techniques and Customary Practices of Cathedral Workshops)។

បាឋកថានេះធ្វើជាភាសាអង់គ្លេស ដោយមានការប្រែសម្រួលជាភាសាខ្មែរ ដោយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន ស្រាវជ្រាវនិងបណ្តុះបណ្តាល។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានចាត់ទុកសិក្ខាសាលាដែលរៀបចំនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថាពិតជាសារប្រយោជន៍ជាខ្លាំងដល់អ្នកជំនាញខ្មែរ លើការអភិរក្សថ្ម ចម្លាក់ ក៏ដូចជាផ្នែកទេសចរណ៍ជាដើម។ ឯកឧត្តមរំពឹងថា ក្រោយសិក្ខាសាលានេះចប់ មន្រ្តី-បុគ្គលិក និងអ្នកពាក់ព័ន្ធទាំងអស់ ដែលកំពុងបម្រើការនៅរមណីយដ្ឋានអង្គរ នឹងយល់ពីការងារសំខាន់ៗ ក្នុងន័យថែរក្សា ការពារ និងអភិរក្សតំបន់បេតិកភណ្ឌមួយនេះឱ្យកាន់តែល្អប្រសើរ៕

ដកស្រង់ពី៖អាជ្ញាធរជាតិអប្សរា