Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ការងារ​រដ្ឋបាល​ព្រៃឈើ​ ​ចុះ​ធ្វើការ​អង្កេត​សត្វព្រៃ​

  • បោះពុម្ព

អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) និងតំបន់ការពារសហគមន៍អូររៃ (CPA) បានសហការជាមួយក្រុមការងាររដ្ឋបាលព្រៃឈើជាតិ និងខេត្ត និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហុង អាញ់លំផាត់ ដើម្បីសិក្សាពីវត្តមានសត្វព្រៃនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហុង អាញ់លំផាត់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៤។

យោងតាមហ្វេសប៊ុកដែលបានបង្ហោះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់ថា ផ្ទៃដីទំហំ ២៧០ ហិកតានេះ គឺជាដីដ៏មានសារៈសំខាន់មួយដោយសារតែគ្របដណ្តប់ដោយព្រៃស្ងួត វាលស្មៅ និងដីសើមតាមរដូវសំខាន់ៗចំនួនប្រាំ (ដូចជា ទន្សោងតូច ទន្សោងធំ ក្តាន់ទឹក តាដក់ ត្រយ៉ង និង អាលំត្រយ៉ង ដែលបម្រើជាជម្រកចំណី និងសំបុកនៃប្រភេទសត្វដែលរងការគំរាមកំហែងជាសាកល រួមមាន សត្វក្រៀល សត្វត្រយ៉ងយក្ស សត្វត្រុំ សត្វក្ងោកបៃតង និងសត្វត្រដក់តូច។

ឆ្លើយតបនឹងសំណួររបស់ក្រុមការងារអង្កេត គណៈកម្មាធិការតំបន់ការពារសហគមន៍អូររៃ បានស្នើសុំរក្សាដីនេះ ដើម្បីអភិរក្សសត្វក្រៀល (ប្រភេទសត្វងាយរងគ្រោះ) និងសត្វត្រយ៉ងយក្ស (សត្វស្លាបដែលជិតផុតពូជ និងជានិមិត្តរូបជាតិនៃប្រទេសកម្ពុជា)។ ដីនេះក៏បម្រើជាតំបន់វាលស្មៅ សម្រាប់សត្វពាហនៈរាប់រយក្បាល ដែលជារបស់អ្នកភូមិក្បែរនោះ។ ការចិញ្ចឹមសត្វគឺជាប្រភពចំណូលមួយរបស់សហគមន៍មូលដ្ឋាន។

ការសិក្សា និងតាមដានវត្តមានសត្វព្រៃ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ដើម្បីកត់ត្រាប្រភេទសត្វព្រៃសំខាន់ៗ និងការគំរាមកំហែងផ្សេងៗ នៅក្នុងតំបន់សិក្សា។

ដកស្រង់ពី៖ ខ្មែរថាមស៍