Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជើង​ហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​ក្នុង​ខែ​មេសា​

  • បោះពុម្ព

ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជាត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ ខណៈដែលភាគីទាំងពីរកំពុងបញ្ចប់នីតិវិធីច្បាប់ផ្សេងៗសម្រាប់ការតភ្ជាប់ផ្លូវអាកាស ដោយបានត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអ្នកឧកញ៉ា ដំណឹងនេះត្រូវបានលើកឡើងដោយលោក កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌាក្នុងជំនួបជាមួយសមាគមឧកញ៉ាកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន ឡាក់ អគ្គលេខាធិការនៅទីក្រុងដេលី ប្រទេសឥណ្ឌា កាលពីសប្តាហ៍មុន។

លោក កុយ គួង បាននិយាយថា ស្ថានទូតកម្ពុជាកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីឥណ្ឌា ដើម្បីសម្រេចការតភ្ជាប់ជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា ក្នុងអំឡុងខែមេសា ឬខែមិថុនា។

ក្នុងគោលបំណងជំរុញចំនួនភ្ញៀវទេសចរដែលធ្វើដំណើររវាងកម្ពុជា និងឥណ្ឌា ប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីការបង្កើតជើងហោះហើរត្រង់ជាច្រើនឆ្នាំមកហើយ។

លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា រដ្ឋលេខាធិការអាកាសចរស៊ីវិលបានពន្លឿន និងអនុម័តនីតិវិធីផ្លូវអាកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ខេមបូឌា អង្គរអ៊ែរ និងខេមបូឌា អ៊ែរវ៉េ នៅកម្ពុជា។

លោកបាននិយាយកាលពីថ្ងៃចន្ទថា “ឥឡូវនេះយើងកំពុងរង់ចាំការឯកភាពលើការហោះហើរត្រង់ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ពីភាគីឥណ្ឌា” ។

ទិន្នន័យពីក្រសួងទេសចរណ៍បានបង្ហាញថា កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៦៨.៨៣៦ នាក់កាលពីឆ្នាំមុន កើនឡើងជាង១០២ ភាគរយពីចំនួន ៣៤.០១៦នាក់។

សមាគមឧកញ៉ាកម្ពុជា និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានរៀបចំកិច្ចប្រជុំជាផ្លូវការលើកដំបូងនៃក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា នៅរដ្ឋធានីញូវដែលីនៃប្រទេសឥណ្ឌា កាលពីថ្ងៃទី២៣ ខែកុម្ភៈ។

ក្រុមប្រឹក្សានេះមានគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងប្រជាជាតិទាំងពីរតាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជន។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាមានការកើនឡើងជាលំដាប់ ដោយឈានដល់ជិត ៤៨៥,៧០ លានដុល្លារក្នុងឆ្នាំ ២០២៣ ការកើនឡើង ១០ ភាគរយពីឆ្នាំ ២០២២។

រដ្ឋាភិបាលកម្ពុជាកំណត់គោលដៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសពាណិជ្ជកម្មសំខាន់ៗ រួមមានប្រទេសឥណ្ឌា។

កម្ពុជា និងឥណ្ឌា បានបង្កើតក្រុមការងារបច្ចេកទេសផ្ទៃក្នុង ដើម្បីចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដោយលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងជួយពង្រឹងពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត។

ដកស្រង់ពី៖ ខ្មែរថាមស៍