Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដូចធុំក្លិនចូលឆ្នាំខ្មែរបណ្តើរៗហើយ! សាលាជាច្រើន កំណត់​ថ្ងៃធ្វើសង្ក្រាន្តរួចស្រេច រួមទាំង សាលា RULE និង សាលាតិចណូផងដែរ

  • បោះពុម្ព

បាំងតែ ១ខែកន្លះទៀតតែប៉ុណ្ណោះ នឹងចូលដល់ពិធីបុណ្យចូលឆ្នាំខ្មែរ ២០២៤ហើយ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ទើរតែគ្រប់ទីកន្លែងបានរៀបចំពិធីសង្ក្រាន្តប្រចាំតំបន់រៀងៗខ្លួន ដើម្បីត្រៀមអបអរពិធីបុណ្យប្រពៃណីជាតិមួយនេះ ជាពិសេស សង្ក្រាន្តនៅតាមសាលារៀន។

ឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ព្រោះនៅតាមសាកលវិទ្យាល័យ និងវិទ្យាល័យជាច្រើនហើយ ដែលបានប្រកាសពីកម្មវិធីសង្ក្រាន្តរបស់ខ្លួន។ ក្នុងនោះក៏មានសាលាល្បីៗ២កន្លែងដែលបានប្រកាសរៀបចំសង្ក្រាន្ត គឺ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

តាមការបង្ហោះនៅលើផេកហ្វេសប៊ុក «សមាគមនិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច» ឱ្យដឹងថា សង្ក្រាន្តដែលសាលានេះនឹងរៀបចំធ្វើ មានឈ្មោះថា «កម្មវិធី RULE សង្ក្រាន្ត» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក ដល់ ៨:៣០នាទីយប់។ ចំណែកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាវិញ បានដាក់ឈ្មោះថា «សង្ក្រាន្តតិចណូឆ្នាំ២០២៤» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ និង ៧ ខែមេសា ឆ្នាំ២០២៤។ នេះបើតាមការបង្ហោះនៅលើផេកហ្វេសប៊ុក «Student Association of ITC»៕

ដកស្រង់ពី៖Sabay News