Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប នឹងកាន់តែមានភាពសប្បាយរីករាយ

  • បោះពុម្ព

ការប្រារព្ធពិធីបុណ្យទន្លេលើកទី៨ ដែលនឹងប្រារព្ធឡើងនៅខេត្តសៀមរាប នៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នឹងកាន់តែមានភាពសប្បាយរីករាយជាមួយនឹងកម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។

ពិធីអបអរបុណ្យទន្លេនាពេលខាងមុខនឹងមានការសម្តែងសិល្បៈនានា ការតាំងពិពណ៌ផលិតផលក្នុងស្រុក ពិព័រណ៍ទេសចរណ៍ ពិធីបុណ្យអាហារមេគង្គ និងសកម្មភាពកម្សាន្តជាច្រើនទៀតនៅតាមដងស្ទឹងសៀមរាប និងនៅផាប់ស្ទ្រីត ក្នុងទីរួមខេត្ត នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកពិធីបុណ្យទន្លេ នៅថ្ងៃទី១៦ ខែមីនា។

ប្រភពបានគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះនឹងរួមចំណែកក្នុងការជំរុញទេសចរណ៍ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃខេត្តសៀមរាប និងខេត្តជាប់ទន្លេផ្សេងទៀត ក៏ដូចជាការលើកកម្ពស់ភាពសម្បូរបែបនៃអនុតំបន់មេគង្គ។

ពិធីបុណ្យទន្លេ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយឈរលើគោលការណ៍ប្តូរវេន នៅតាមបណ្តាខេត្តជាប់ទន្លេ ហើយព្រឹត្តិការណ៍ដំបូង ត្រូវបានរៀបចំឡើង នៅខេត្តក្រចេះ ឆ្នាំ២០១៥ បន្ទាប់មក លើកទី២ នៅខេត្តស្ទឹងត្រែង លើកទី៣ នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លើកទី៤ នៅខេត្តកណ្តាល ទី៥ នៅខេត្តកំពង់ឆ្នាំង ទី៦ នៅខេត្តបាត់ដំបង និងទី៧ នៅខេត្តកំពង់ធំ។

ដកស្រង់ពី៖ ខ្មែរថាមស៍