Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការសិក្សាបច្ចេកទេស​បង្ហាញ​ពី​លទ្ធផលវិជ្ជមាន​លើ​គម្រោង​ផ្លូវ​រថភ្លើង​ធុន​ស្រាល​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​សៀមរាប

  • បោះពុម្ព

ក្រុមហ៊ុន China Metro Group ដែលធ្វើការសិក្សាបច្ចេកទេសលើប្រព័ន្ធរថភ្លើងធុនស្រាលក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប បានរាយការណ៍ពីលទ្ធផលវិជ្ជមានក្នុងការសិក្សា ដោយលើកឡើងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធ្វើឱ្យគម្រោងទាំងនេះទទួលបានជោគជ័យ។

ការប្តេជ្ញាចិត្តនេះត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃពុធ រវាងលោក លី ខ័រ (Li Kuo) អគ្គនាយកនៃក្រុមហ៊ុន China Metro Group ជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ។

ក្នុងឱកាសជំនួបនោះ លោក Li បានជម្រាបសង្ខេបអំពីវឌ្ឍនភាពវិជ្ជមាននៃការសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលចំនួនពីរ ដោយលើកឡើងថា ខ្សែររថភ្លើងធុនស្រាលទាំងពីរនឹងតភ្ជាប់អាកាសយានដ្ឋានដោយផ្ទាល់ទៅកាន់កណ្តាលទីក្រុង។

ទី១៖ គម្រោងរថភ្លើងធុនស្រាលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទៅខេត្តសៀមរាប និងទី២៖ គម្រោងរថភ្លើងធុនស្រាលតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ កម្រិត 4F គឺជាអាកាសយានដ្ឋានអន្តរជាតិមួយ ដែលបច្ចុប្បន្នកំពុងសាងសង់នៅក្នុងខេត្តកណ្តាល នៃប្រទេសកម្ពុជា ដែលស្ថិតនៅទីតាំងចម្ងាយប្រហែល ៣០ គីឡូម៉ែត្រ ភាគខាងត្បូងរាជធានីភ្នំពេញ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលសាងសង់លើផ្ទៃដី ៧០០ ហិចតា ក្នុងស្រុកសូទ្រនិគម ស្ថិតនៅចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីក្រុងសៀមរាប និង ៤០ គីឡូម៉ែត្រពីប្រាសាទអង្គរវត្តនៅខាងក្នុងឧទ្យានអង្គរ។ អាកាសយានដ្ឋាននេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅពាក់កណ្តាលខែតុលា។

ក្រសួងបានបន្តថា៖ «ក្រុមហ៊ុន China Metro Group បង្ហាញពីសុឆន្ទៈ និងការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រព័ន្ធរថភ្លើងធុនស្រាលក្នុងប្រទេសកម្ពុជា។

លោក ប៉េង ពោធិ៍នា បានកោតសរសើរចំពោះលទ្ធផលវិជ្ជមានរបស់ក្រុមហ៊ុន China Metro Group លើប្រព័ន្ធដឹកជញ្ជូនផ្លូវដែកធុនស្រាលនៅកម្ពុជា។ លោក ប៉េង ពោធិ៍នា បានបន្ថែមថា “គម្រោងទាំងពីរនឹងរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងផ្តល់ជម្រើសក្នុងការធ្វើដំណើរបន្ថែមសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរ”។

វឌ្ឍនភាពនេះកើតឡើងចំពេលដែលរដ្ឋាភិបាលបានទាក់ទាញអ្នកវិនិយោគ ឱ្យមកវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ការសាងសង់ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវរថភ្លើង ផ្លូវល្បឿនលឿន អាកាសយានដ្ឋាន កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារ។

យោងតាមផែនការមេ គ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កម្ពុជាឆ្នាំ ២០២៣-២០៣៣ រដ្ឋាភិបាលកំពុងស្វែងរកប្រភពថវិកាប្រមាណ ៤០ ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន ១៧៤។

កាលពីថ្ងៃចន្ទ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញអ្នកវិនិយោគចិនឱ្យស្វែងរកឱកាសវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ខណៈប្រទេសកម្ពុជា ផ្តល់អាទិភាពដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន។

ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានបន្ថែមថា “ខ្ញុំលើកទឹកចិត្តឱ្យអ្នកវិនិយោគចិន និងជឿជាក់មកលើរដ្ឋាភិបាលកម្ពុជា និងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្នាតធំនៅកម្ពុជា”។

ដកស្រង់ពី៖ ខ្មែរថាមស៍