Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខេត្ត​សៀមរាប​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៨

  • បោះពុម្ព

រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំបុណ្យទន្លេលើកទី៨ នាឆ្នាំ២០២៤នេះ។

ក្រសួងទេសចរណ៍ដែលដឹកនាំដោយឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការនៅថ្ងៃទី១ ខែកុម្ភៈ កន្លងទៅនេះ បានដឹកនាំកិច្ចប្រជុំមួយដើម្បីត្រៀមរៀបចំបុណ្យទន្លេលើកទី៨ ដែលធ្វើឡើងនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ កិច្ចប្រជុំនោះក៏មានកិច្ចពិភាក្សាលើកម្មវិធីសំខាន់ៗ មួយចំនួន និងការរៀបចំស្ដង់ពិព័រណ៍ជាដើម។

ឯកឧត្តម សូ ម៉ារ៉ា បានបញ្ជាក់ថា នេះជាឆ្នាំទី៨ហើយដែលបុណ្យទន្លេត្រូវបានរៀបចំឡើង ដែលរៀបចំដំបូងនៅឆ្នាំ២០១៥ នាខេត្តក្រចេះ។ នៅឆ្នាំថ្មីនេះ បុណ្យទន្លេនឹងកាន់តែប្លែក និងពិសេសជាងឆ្នាំមុនៗ ដោយភ្ជាប់ជាមួយនឹងទិដ្ឋភាពបង្ហាញដល់ទេសចរអន្ដរជាតិដែលមកកម្សាន្ត ខេត្តសៀមរាប។

ក្រៅពីកម្មវិធីពិព័រណ៍ ក្នុងបុណ្យទន្លេក៏មានរៀបចំកម្មវិធីជិះកង់ ជិះទូក ដាំកូនឈើ ព្រលែងត្រី វាយកូនហ្គោល កម្មវិធីអប់រំពីបុណ្យទន្លេដោយប្រឡងតែងសេចក្ដី និងគូគំនូ ឬសិក្ខាសាលាលើ វិស័យទេសចរណ៍ និងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ជាច្រើនទៀត។ ក្នុងនោះ ក៏គ្រោងមានកម្មវិធី ប្រណាំងទូក មេគង្គបូក១ ផងដែរ។ កម្មវិធីខាងលើបានកំណត់យកសួនច្បារព្រះរាជដំណាក់ ដើម្បីរៀបចំ និងរំពឹងថា មានសាធារណជន ភ្ញៀវទេសចរជាតិ-អន្ដរជាតិជាច្រើនចូលរួមកម្សាន្ត។

សូមបញ្ជាក់ថា បុណ្យទន្លេធ្វើឡើងក្នុងគោលបំណងបំផុសចលនាមហាជន ឱ្យចូលរួមក្នុងការងារអភិវឌ្ឍ ធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើត ព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តដែលជាប់តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីនេះក៏ជាផ្នែកមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលរួមទស្សនាកម្សាន្ត ក្នុងអំឡុងព្រឹត្តិការណ៍នេះដែរ៕

ដកស្រង់ពី៖ ខ្មែរថាមស៍