Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អភិបាលខេត្តសៀមរាប ជំរុញដល់មន្ត្រីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តឲ្យបានទូលំទូលាយ

  • បោះពុម្ព

(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានជំរុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ក្នុងខេត្តឲ្យបានទូលំទូលាយ និងសមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ត្រូវពង្រឹងនិងបង្កើនគុណភាពផលិតផលរបស់ខ្លួនទាំងការវេចខ្ចប់ផលិតផល និងការនាំចេញឲ្យមានស្តង់ដាការស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង។

លោក ប្រាក់ សោភ័ណ លើកឡើងយ៉ាងដូច្នេះនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ដឹកនាំដោយលោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត និងសហការី ព្រមទាំងធ្វើការបង្ហាញអំពីលទ្ធផល សកម្មភាពការងាររបស់សមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត អនុវត្តបាន និងមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ នាយកទីចាត់ការ។

លោក ប្រាក់ សោភ័ណ បានធ្វើការវាយតម្លៃខ្ពស់ទៅលទ្ធផលដែលសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត បានអនុវត្តក្នុងពេលកន្លងមក រដ្ឋបាលខេត្តក៏តែងតែបានចូលរួមសហការតាមរយៈភូមិមួយផលិតផលមួយ ក៏ដូចនៅក្នុងកម្មវិធី បុណ្យជាតិធំៗជាដើម។

លោកបានផ្តោតសំខាន់ទៅលើសំណូមពរមួយចំនួនរបស់សហគ្រិនស្ត្រីដែលបានលើកឡើង ពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍, ពាណិជ្ជកម្ម, វប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ខែ្មរយើងផងដែរ។ លោក ប្រាក់ សោភ័ណ បានបន្តថា ខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ ដែលសប្បូរទៅដោយប្រាង្គប្រាសាទបុរាណ តំបន់ធម្មជាតិ និងអេកូទេសចរណ៍សហគមន៍ និងធម្មជាតិ ព្រមទាំងរមណីយដ្ឋានកែច្នៃជាច្រើន ដែលរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនា។

នៅពេលខាងមុខនេះ ខេត្តសៀមរាបនឹងមានទីស្នាក់ការធ្វើលិខិតឆ្លងដែន ជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងតាមបណ្តា ខេត្តដែលនៅជិតខាង ដើមី្បបង្កនូវភាពងាយស្រួលជូនបងប្អូនដោយមិនចំណាយពេលវេលាទៅឆ្ងាយ។

លោកបានបញ្ជាក់ថា វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ យើងគ្រប់គ្នាក៏ត្រូវទ្រទ្រង់ប្រពៃណី វប្បធម៌របស់ខ្លួន នៅពេលបុណ្យប្រពៃណី ឬក៏ការទទួលប្រតិភូជាតិ និងអន្តរជាតិ គឺត្រូវនាំគ្នាស្លៀកបំពាក់ប្រពៃណីខ្មែរយើង ដែលដូនតាបានបន្សល់តរៀងមក ដើមី្បរំលឹកនូវពីអត្តសញ្ញាណរបស់ជាតិខ្មែរ។

លោកអភិបាលខេត្ត ក៏បានលើកពីវិស័យសុខាភិបាលក្នុងខេត្ត ដោយមន្ទីរពេទ្យបង្អែកខេត្ត បានបំពាក់នូវឧបករណ៍ និងបរិក្ខាសុខាភិបាលទំនើបៗ ដែលយើងធានាបានក្នុងការបម្រើសេវាព្យាបាលដល់ភ្ញៀវជាតិ និងអន្តរជាតិ ប្រកបដោយសុវត្ថិភាពផងដែរ។ ជាមួយនេះដែរ លោកបានលើកឡើងថា បច្ចុប្បន្ននេះយើងមានភាពខ្វះខាតរបស់សហគ្រិនស្រ្តី ដែលមិនទាន់ចេះធ្វើទីផ្សារ ក្នុងការចែកចាយផលិតផលរបស់ខ្លួនលើទីផ្សារជាតិ និងអន្តរជាតិនៅឡើយ។

នៅក្នុងយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់ (ទស្សនាសៀមរាបឆ្នាំ២០២៤) ដើមី្បជំរុញដល់វិស័យទេសចរណ៍ ឲ្យមានសន្ទុះកើនឡើង។

កត្តាទាំងនេះ ដែលរដ្ឋបាលខេត្តសៀមរាប បានលើកផែនការក្នុងរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗ ដូចជាបង្កើតឲ្យមានកីឡាទេសចរណ៍ ព្រឹត្តិការណ៍សៀមរាបផ្ទះខ្ញុំ រួមទាំងមាននៅតាមសហគមន៍ ដើមី្បក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្ត និងបង្កើននូវប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ៕

ដកស្រង់ពី៖Fresh news