Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខឿនឧបោសថាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល

  • បោះពុម្ព

អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់។

ខឿននៃឧបោសថាគារ ដែលដើមឡើយ មានរោងធ្វើពីឈើប្រក់ក្បឿង(បច្ចុប្បន្ន ពុកផុយដួលរលំអស់ហើយ នៅសល់តែស្លាកស្នាមប៉ុណ្ណោះ) មានទទឹង៧,៥០ម៉ែត្រ និងបណ្តាយ១៧,៥០ម៉ែត្រ នេះ គឺជាទីតាំងនៃព្រះវិហារព្រះពុទ្ធសាសនា បន្ទាប់ពីប្រាសាទនេះ បានប្រែក្លាយជាប្រាសាទសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា តាំងពីសម័យកណ្តាលមក។

បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័គ្រ អ្នកទទួលខុសត្រូវការងារជួសជុល បានឱ្យដឹងថា ក្នុងការជួសជុលនេះ គឺយើងនឹងធ្វើការរើតួខឿនទាំងមូលចេញ ដើម្បីធ្វើការពង្រឹងគ្រឹះ និងរចនាសម្ពន្ធផ្នែកខាងក្រោម ទើបរៀបផ្គុំតួខឿននៃឧបោសថាគារទាំងមូលឡើងវិញ ទៅតាមលំនាំដើម ហើយការងារជួសជុលនេះ គ្រោងនឹងបញ្ចប់នាពេល៣ខែខាងមុខ៕