Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមុទ្រទឹកសាប​នៅបាត់ដំបង បានក្លាយ​ជាគោលដៅ​សម្រាប់​ទេសចរ​លំហែកាយ

  • បោះពុម្ព

ទំនប់វារីអគ្គិសនីពហុបំណងសេកសក រហ័សនាមសមុទ្រទឹកសាបខេត្តបាត់ដំបង បាននឹងកំពុងក្លាយជាគោលដៅទាក់ទាញទេសចរណ៍មួយក្នុងស្រុករតនមណ្ឌល។

ក្រៅពីអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនសម្រាប់ប្រើប្រាស់ ទំនប់វារីអគ្គីសនីនេះមានសក្ដានុពលធំធេងដល់វិស័យកសិកម្មខេត្ដបាត់ដំបង។ ទំនប់វារីអគ្គិសនីនេះ មានទីតាំងស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រពីរូបសំណាកលោកតាដំបងគ្រូញ៉ូង។

ទំនប់នេះលាតសន្ធឹង ដោយបានតភ្ជាប់ពីភ្នំមួយ ទៅភ្នំមួយទៀត (ភ្នំជីប៉ាង ទៅភ្នំកូប) ដើម្បីបង្កើតជាអាងស្តុបទឹកនឹងមានសមត្ថភាពអាចស្តុកទឹកបានចំនួនដល់ទៅ ២៨៦ លានម៉ែត្រគូប ដែលប្រមូលស្តុកទុកនឹងត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្ត ចែកចាយតាម ប្រឡាយមេ និងប្រឡាយរង ទៅស្រោចស្រពលើផ្ទៃដីស្រែដ៍ធំល្វឹងល្វើយ នៃស្រុករតនមណ្ឌល ស្រុកបាណន់ ស្រុកសង្កែ និង ស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។

លើសពីនេះទៅទៀត បច្ចុប្បន្នទំនប់វារីអគ្គីសនីនេះ បានក្លាយជាទីតាំងសម្រាប់ទេសចរលំហែកាយ ដោយអាចជិះទូកលេង មើលថ្ងៃរះ និងថ្ងៃលិចយ៉ាងស្រស់ស្អាត បោះតង់ និងនេសាទបានផងដែរ៕

ដកស្រង់ពី៖Sabay News