Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សួន​សុវត្ថិភាព​ចរាចរណ៍​ពីរ​ទៀត​ត្រូវ​បាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ខេត្ត​ព្រះ​សី​ហ​នុ

  • បោះពុម្ព

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍(ទី២ និងទី៣ ) រួមជាមួយសម្ភារអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ជូនវិទ្យាល័យចំនួន២ ដែលជាការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ជូនវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ក្នុងខេត្តព្រះសីហនុ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាដោយមានការអញ្ជើញចូលរួមពីមន្ត្រីទីស្នាក់ការកណ្តាលមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ទឹងត្រែង កំពត កែប កំពង់ស្ពឺ កោះកុង សៀមរាប និងលោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រមាណ ១.២០០នាក់។

លោកស្រីបានលើកឡើងថា៖ «សូមថ្លែងអំណរគុណចំពោះនាយកសាលា និងលោកគ្រូអ្នកគ្រូនៃវិទ្យាល័យទាំងពីរ ដែលបានសហការរៀបចំកម្មវិធីឱ្យមានសួនសុវត្ថិភាពចរាចរណ៍នៅក្នុងបរិវេណសាលារៀន ដើម្បីជាការរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យមានការចងចាំ ក្នុងការចូលរួមគោរពស្លាកសញ្ញាចរាចរណ៍ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

លោកស្រីបានបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺបង្កឡើងដោយមនុស្ស ដោយសារមិនគោរពច្បាប់ចរាចរណ៍ ហេតុដូចនេះ លោកស្រីបានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ដែលបានទទួលការយល់ដឹងពីសុវត្ថិភាពចរាចរណ៍នេះហើយ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវផ្សព្វផ្សាយបន្តដល់មិត្តភក្តិ បងប្អូន និងក្រុមគ្រួសារ ដើម្បីជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។

ដកស្រង់ពី៖ ខ្មែរថាមស៍