Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រទេះក្របី​ភូមិ​ជ្រៃ​ ​កំពុងទាក់ទាញភ្ញៀវទេសចរជិះ​លំហែ ​ក្រៅពី​តំបន់​ប្រាសាទនានាក្នុង​ក្រុង​សៀម​រាប ចែករំលែក

  • បោះពុម្ព

ខេត្តសៀមរាប ៖ សហគមន៏រទេះក្របីភូមិជ្រៃ បានធ្វើឱ្យភ្ញៀវចាប់អារម្មណ៏សម្រាប់ជិះលំហែ កាយាក្រៅពីតំបន់ប្រាសាទនានាក្នុង ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ។ បច្ចុប្បន្ន គេសង្កេតឃើញថា បន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ហើយនោះ វិស័យទេចរណ៏ផ្នែកបដិសណ្ឋារកិច្ច សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋាន សហគមន៏នានា ក្នុងខេត្តសៀមរាប បានចាប់ផ្តើមដំណើរការជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ផងដែរ។

ជាក់ស្តែង នារសៀលថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២៤នេះ ស្ថិតនៅក្នុងសហគមន៏រទេះក្របី ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប មានភ្ញៀវទេសចរណ៏បរទេសចំនួនប្រមាណជា១០០នាក់ បន្ទាប់ពីបានទស្សនានៅតំបន់ប្រាសាទផ្សេងៗ រួចហើយ ក៏បានមកចាប់អារម្មណ៏និងរទេះក្របីសម្រាប់ដឹកជិះលំហែរកាយនៅតាមភូមិជនបទ និងវាលស្រែយ៉ាងរំភើយ ដែលមិនធ្លាប់មាននៅស្រុកពួកគេកន្លងមក។ លោក ឆេង ឆោម អ្នកគ្រប់គ្រងទូទៅនៅក្នុងសហគមន៏រទេះក្របី បានលើកឡើងថា សហគមន៏រទេះក្របីនេះ បានបើកឱ្យដំណើរការអស់រយ:ពេលជិត១០ឆ្នាំមកហើយ តែក្រោយមកត្រូវបានបិទរយ:ពេល៣ឆ្នាំ ក្នុងអំឡុងវិបត្តិកូវីដ-១៩ រហូតមកដល់ឆ្នាំ២០២៣ ក្នុងខែមេសា ទើបចាប់ផ្តើមឲ្យដំណើរការឡើងវិញ ស្របពេលដែលមានភ្ញៀវបណ្តើរៗហើយនោះ ។

លោកបានបន្តទៀតថា នៅសហគមន៏យើងនេះ គឺមានរទេះក្របីចំនួន១៦គ្រឿង និងបុគ្គលិកចំនួនប្រមាណជា២០នាក់សម្រាប់សេវាកម្មដឹកជូនភ្ញៀវកំសាន្តតាមភូមិ តាមវាលស្រែ ដើម្បីមើលទេសភាពដ៏ស្រស់បម្រងនារដូវប្រាំងរដូវវស្សា និងការរស់នៅរបស់បងប្អូនប្រជាកសិករនៅទីនោះផងដែរ។ ឥឡូវយើងឃើញថា កំណើនភ្ញៀវទេសចរណ៏នៅខេត្តសៀមរាប មានការកើនឡើងល្អប្រសើរ ជា ពិសេស នៅដើមឆ្នាំ២០២៤នេះ តែម្តង នៅក្នុងសហគមន៏របស់យើង ថ្ងៃខ្លះក៏មានភ្ញៀវបរទេសចាប់ ពី៥០នាក់ទៅ១០០នាក់ ក្នុងមួយថ្ងៃៗ ចំពោះតម្លៃសេវាកម្មសម្រាប់ភ្ញៀវទេសចរណ៏បរទេស ក្នុងម្នាក់ ៗ២០ដុល្លារ ដោយឡែកសម្រាប់ភ្ញៀវខ្មែរ ក្នុងម្នាក់ៗ៣ដុល្លារ ហើយរទេះក្របីមួយជិះបានគ្នា៣ នាក់ សម្រាប់ដំណើរកំសាន្តនៅតាមភូមិ តាមវាលស្រែ ប្រើរយ:ពេលប្រមាណជា២៥នាទី ទៅ៣០នាទី ទើបវិលមកកន្លែងដើមវិញ។

ចំណែកអ៊ំប្រុស អ៊ំស្រី វ័យ៧០ឆ្នាំ ជាម្ចាស់ក្របី ស្ថិតនៅក្នុងសហគមន៏រទេះក្របី ភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា ពួកគាត់បានធ្វើការនៅក្នុងសហគមន៏នោះ ជាច្រើនឆ្នាំមកហើយ ពួកគាត់អាចរកកម្រៃបានពីការងារដឹកភ្ញៀវក្នុងមួយខែៗ ទទួលបានប្រាក់ចំណូលចំនួន២០០ដុល្លារ សម្រាប់ផ្គត់ផ្កងក្រុមគ្រួសារ ហើយការងារដឹកភ្ញៀវនេះ វាមិនលំបាកទេ វាអាស្រ័យទៅលើភ្ញៀវប៉ុណ្ណោះ ថ្ងៃណាភ្ញៀវច្រើនគឺយើងដឹកបាន ២ជុំ ទៅ៣ជុំដែរ ថ្ងៃខ្លះភ្ញៀវតិចតាមតិច ភ្ញៀវច្រើនតាមច្រើន អត់ទៀងទេ។

លោកអ៊ំទាំងពីរ បានបញ្ជាក់ថា ពួកគាត់មានក្របីចំនួន២ក្បាល សម្រាប់អូសរទេះដឹងភ្ញៀវដើរកំសាន្តស្ទើជារៀងរាល់ថ្ងៃ ឱ្យតែមានភ្ញៀវ គឺពួកគាត់ជូនបានជានិច្ច វាដូចជាការហាត់ប្រាណទៅហើយ ពួកគាត់សប្បាយចិត្តនិងរីករាយចំពោះការងារបែប នេះ ដែលខាងសហគមន៏មិនរអើងថា យើង ចាស់ៗ ហើយធ្វើការមិនកើតនោះទេ នៅទីនេះយើងចាស់ក៏ដោយឱ្យតែមាន កម្លាំងយើងអាចធ្វើបាននោះ គឺគេមិនប្រកាន់ឡើយ៕

ដកស្រង់ពី៖ កោះសន្តិភាព