Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាជ្ញាធរជាតិអប្សរាធ្វើពិធីបួងសួង តាមបែបសាសនា ក្រោយបញ្ចប់ការដ្ឋាននៅប្រាសាទគោកបល្ល័ង្ក

  • បោះពុម្ព

នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អាជ្ញាធរជាតិអប្សរា រួមជាមួយអាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញនោះ ប្រារព្ធធ្វើពិធីបួងសួងសុំសេចក្តីសុខ បន្ទាប់ពីបានបញ្ចប់ការសម្អាតទីទួល កាប់ឆ្ការព្រៃ និងស្តារកសិន្ធុទឹក នៅប្រាសាទគោកបល្ល័ង្គ ដើម្បីអភិរក្សទីទួលបុរាណដ្ឋានមួយនេះ ចៀសវាងការបាត់បង់ ទុកជាកេរដំណែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅគោរពបូជា។

ក្រោយការងារសម្អាត រៀបចំរួចរាល់នៅលើទីទួលនៃប្រាសាទគោកបល្ល័ង្កនេះ នឹងមិនក្លាយជាទីកន្លែងចោលសំរាម និងគំនរបាក់បែកផ្សេងៗដែលប្រជាពលរដ្ឋឈប់ប្រើប្រាស់ មកបោះចោលនៅទីនេះទៀតឡើយ។ សូមជម្រាបថា ប្រាសាទគោកបល្ល័ង្ក មានទីតាំងស្ថិតនៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប។

ក្រោយមានការរាយការណ៍ អំពីការរំលោភបំពាន ដោយចាក់ដីលុបទៅលើកសិន្ធុទឹកជាប់នឹងទួលនៃប្រាសាទ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសម្អាតព្រៃជុំវិញទីតាំងបុរាណដ្ឋាន ដោយបានធ្វើកំណាយរៀបចំវត្ថុដែលនៅសេសសល់មួយចំនួនរក្សាទុកនៅទីតាំងដើម ដើម្បីកិច្ចការងារអភិរក្ស និងជាការគោរពបូជាពីសំណាក់ប្រជាពលរដ្ឋ៕

ដកស្រង់ពី៖ អាជ្ញាធរជាតិអប្សរា