Laportaថាបើ Cancelo និង Felix នៅតែបន្តទម្រង់លេងល្អ ពួកគេនឹងបន្តជាមួយ Barca ទៀត
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានកីឡា
លោក Joan Laporta បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា បើខ្សែការពារ Joao Cancelo និង ខ្សែប្រយុទ្ធ Joao Felix នៅតែរក្សាទម្រង់លេងល្អបន្តទៀត ពួកគេនឹងនៅបន្តជាមួយក្លឹបលោកទៀត។
Laporta បាននិយាយថា៖" បើ Cancelo និង Felix នៅតែបន្តរក្សាទម្រង់លេងល្អបន្តទៀ យើងនឹងធ្វើយ៉ាងណាឲ្យពួកគេបន្តនៅជាមួយយើងក្រោយឆ្នាំ២០២៤ទៀត "។ លោកបន្តថា៖" Deco (នាយកកីឡា Barca) នឹងចាត់ចែងលើរឿងហ្នឹង។ តាមពិតទៅ ខ្ញុំពេញចិត្តពួកគេយូរមកហើយ "។
Cancelo និង Felix សុទ្ធតែខ្ចីជើងពីក្លឹបផ្សេងមកលេងឲ្យ Barca ក្នុងរដូវកាលនេះ ដោយនឹងធ្វើបញ្ចប់កុងត្រាខ្ចីជើងទៅវិញនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕