Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Dembele ព្រម​ចូល​រួម​ជាមួយ PSG

  • បោះពុម្ព

ខ្សែស្លាប Ousmane Dembele ព្រមទៅចូលរួមជាមួយក្លឹបយក្សបារាំង PSG។ នេះបើតាមការចុះផ្សាយរបស់អ្នកសារព័ត៌មាន Fabrizio Romano។

យោងតាមប្រភពដដែល PSG ហ៊ានឲ្យ Dembele កុងត្រា ៥ ឆ្នាំ។ ភាគីកីឡាករ បានព្រមព្រៀងចង់ទៅចូលរួមជាមួយក្លឹបយក្សបារាំងហើយ។ ឥឡូវនេះ ដល់វគ្គក្លឹប PSG និងក្លឹប Barcelona ចរចាគ្នារឿងតម្លៃផ្ទេរ។

យោងតាមរបាយការណ៍ចុងក្រោយ PSG ហ៊ានឲ្យថ្លៃផ្ទេរប្រមាណ ៥០ លានអឺរ៉ូ ខណៈ Barcelona ចង់ទារថ្លៃជាងនេះ។

Dembele បានមកចូលរួមជាមួយ Barca ពី Borussia Dortmundកាលពីឆ្នាំ ២០១៧ ក្នុងតម្លៃផ្ទេរប្រមាណ ១០៥ លានអឺរ៉ូ។ ពេលវេលាជាង ៦ ឆ្នាំនៅ Barcelona មានឡើងមានចុះសម្រាប់កីឡាកររូបនេះ ដោយពើបប្រទះនឹងបញ្ហារបួសច្រើន។

កីឡាករបារាំងវ័យ ២៦ ឆ្នាំលេងឲ្យយក្សអេស្ប៉ាញសរុប ១៨៥ ប្រកួត និងស៊ុតចូល ៤០ គ្រាប់៕