Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

News Update: អគ្គិភ័យដែលឆេះបំផ្លាញផ្សារច្បារអំពៅ មិនទាន់រលត់ទាំងស្រុងទេ តែសមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បាន

  • បោះពុម្ព

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បាននិងកំពុងយកព័ត៌មានផ្ទាល់ នៅកន្លែងកើតគ្រោះអគ្គិភ័យ នាផ្សារច្បារអំពៅ ខណ្ឌច្បារអំពៅ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ អគ្គិភ័យដែលឆេះបំផ្លាញផ្សារច្បារអំពៅ មិនទាន់រលត់ទាំងស្រុងនោះទេ ប៉ុន្តែអគ្គិភ័យនេះត្រូវបានសមត្ថកិច្ចពន្លត់អគ្គិភ័យ អាចគ្រប់គ្រងបាន ដោយមិនអនុញ្ញាតឲ្យរីករាលដាលបន្តទៀតឡើយ។

បើតាមសេចក្តីរាយការណ៍ ដើម្បីទប់សភាពការណ៍ មិនឲ្យគ្រោះអគ្គិភ័យបំផ្លាញតូបរបស់អាជីវករទាំងនោះ អាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចប្រើប្រាស់អេស្កាវទ័រ កាយខណ្ឌផ្តាច់រវាងតូបដែលឆេះ និងតូបមិនទាន់ឆេះ។

សូមជម្រាបថា ផ្សារច្បារអំពៅ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ តាំងតែពីកណ្តាលរាត្រីរំលងអាធ្រាត្រចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ដោយបំផ្លិចបំផ្លាញតូប និងទ្រព្យសម្បត្តិរបស់អាជីវករអស់យ៉ាងច្រើនសន្ធឹកសន្ធាប់។

នៅក្នុងហេតុការណ៍នោះ មានលឺសូរសម្លេងផ្ទុះហ្គាស និងមានមនុស្សជាប់នៅក្នុងរបងផងដែរ ប៉ុន្តែត្រូវបានបាញ់ទឹកជួយសង្រ្គោះឲ្យចាកចេញពីខាងក្នុងទាន់ពេល។ មូលហេតុនៃការឆេះ និងទំហំនៃការខូចខាតនៅមិនទាន់ដឹងឡើយនោះទេ។

រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ដោយវត្តមានរបស់អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញផងដែរ៕

ដកស្រង់ពី៖FRESH NEWS