Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ ២នាក់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨តុលា

  • បោះពុម្ព

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ៥លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ (ប្រុស) រងរបួសធ្ងន់ ៥នាក់ (ប្រុស) និងរងរបួសស្រាល ១នាក់ (ប្រុស) ។

 យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ៨គ្រឿង ក្នុងនោះមានម៉ូតូ ៣គ្រឿង រថយន្តតូច ៣គ្រឿង រថយន្តធំ ២គ្រឿង ។

មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន ១លើក មិនប្រកាន់ស្តាំ ១លើក និងប្រជែង ៣លើក (ស្លាប់២នាក់) ។

ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមានខេត្តព្រៃវែង ១លើក ស្លាប់១នាក់ របួស១នាក់ និងខេត្តតាកែវ ១លើក ស្លាប់១នាក់ របួស២នាក់ ៕

ដកស្រង់ពី៖ដើមអម្ពិល