Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ស្នងការខេត្តកំពង់ចាម បញ្ជាឲ្យកម្លាំងនគរបាលបង្ក្រាប រថយន្ដដឹកឈើប្រណិតធ្នង់មួយគ្រឿង នៅស្រុកជើងព្រៃ ដកហូតបានឈើ៣៤ដុំ

  • បោះពុម្ព

(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាឲ្យកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបរថយន្ដដឹកឈើប្រណិតធ្នង់មួយគ្រឿង នៅចំណុចផ្លូវជាតិលេខ៦A ភូមិផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ។

 លោកស្នងការបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញរបស់លោក បានដកហូត រថយន្តម៉ាក Camery ឆ្នាំ១៩៩១ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2B-7321 និងឈើធ្នង់ចំនួន៣៤ដុំ។

បើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កំពង់ចាម ដើម្បីចាត់ការបន្ដតាមច្បាប់៕

ដកស្រង់ពី៖FRESH NEW