Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចឃាត់រថយន្តច្នៃដឹកឈើ រួចដោះលែងវិញ ក្រោយពិនិត្យឃើញថាមានច្បាប់

  • បោះពុម្ព

ត្បូងឃ្មុំៈ ប៉ូលីសសេដ្ឋកិច្ចខេត្ត មេព្រៃសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារ បន្ទាប់ពីចុះល្បាតក្នុងដែនដីប្រតិបត្តិការរបស់ខ្លួន ក៏ប្រទះឃើញរថយន្តច្នៃប្រភេទកូរ៉េមួយតោនកន្លះបួនផ្លូវ ខណៈដឹកឈើពេញខូចនៅចំណុចជាងឡាន ស្ថិតក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ។

កម្លាំងសហការបានឃាត់ពេញ១ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ទុករហូតមានអន្តរាគមន៍ពីថ្នាក់លើ ទើបដឹងថា រថយន្តដឹកឈើនោះ មានច្បាប់ ហើយក៏មានការឯកភាពពីលោកអភិបាលខេត្តត្បូងឃ្មុំផងនោះ ថារថយន្តនោះដឹកឈើយកទៅធ្វើផ្ទះប្រជាជនទេ គេមានច្បាប់ត្រឹមត្រូវ ឲ្យគេទៅ ទើបកម្លាំងដោះលែងទាំងព្រលឹងចុងសក់ ឲ្យម្ចាស់តែម្តងទៅ ។

ប្រជាពលរដ្ឋនៅភូមិជើងខាល ដែលបានតាមដានព្រឹត្តិការណ៍នេះ បានឲ្យដឹងថា គេឃើញ កម្លាំងសហការមាន៖ ប៉ូលីសសេដ្ឋកិច្ចខេត្ត និងមេព្រៃសង្កាត់ក្រូចឆ្មារ ក្រោយពីឃាត់រថយន្តច្នៃដឹកឈើជាង១៨ម៉ែត្រគូប ។ សមត្ថកិច្ចមានចិត្តរួញរា ស្ទាក់ស្ទើរ ចង់ចាប់បន្តិច លែងបន្តិច ខ្លាចវ័ន្តក រហូតមានអន្តរាគមន៍ពីថ្នាក់លើ (ក្រសួងមហាផ្ទៃ) ឡានច្នៃដឹកឈើនោះមានច្បាប់អនុញ្ញាតត្រឹមត្រូវ (មានប៉េសេ) ហើយនិងលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ឲ្យលែងទៅព្រោះឈើនោះមានច្បាប់ត្រឺមត្រូវ ប្រជាពលរដ្ឋដឹកយកទៅធ្វើផ្ទះទេ ។

នគរបាលសេដ្ឋកិច្ចខេត្ត និងមេព្រៃសង្កាត់ក្រូចឆ្មារ បានអះអាងថា ឈើនេះពិតជាមានប៉េសេចេញពីខេត្តស្ទឹងត្រែងលក់ឲ្យដេប៉ូឈើក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយឈើដឹកចេញពីដេប៉ូនោះយកមកធ្វើផ្ទះប្រជាជននៅខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចសហការបន្ទាប់ពី ពិនិត្យដឹងថា មានច្បាប់ត្រឹមត្រូវ កម្លាំងហាក់ដូចជា ស្ទាក់ស្ទើរ ចាប់ក៏មិនហ៊ានចាប់ លែងក៏មិនហ៊ានលែង ទុករហូតដល់មានអន្តរាគមន៍ពី លោក ផ្កាយមាស៤ ឯម សំអាន នៅក្រសួងមហាផ្ទៃ បញ្ជាឲ្យដោះលែង ព្រោះឈើមានច្បាប់ត្រឹមត្រូវ ទើបកម្លាំងសហការធ្វើកំណត់ហេតុឲ្យគេទៅៗ ហើយក៏មានបញ្ជាពីលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ ឲ្យដោះលែងផងដែរ ដោយឈើនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវប្រជាពលរដ្ឋដឹកយកទៅធ្វើផ្ទះទេ ។

បងប្អូនប្រជាពលរដ្ឋឆ្ងល់ថា ឈើមាន ប៉េសេ ច្បាប់អនុញ្ញាត ឲ្យដឹកតែ ចំនួន១៧ម៉ែត្រគូបទេ ចុះហេតុអ្វី រថយន្តច្នៃនេះ ដឹកឈើរហូតដល់ចំនួនជាង១៨ម៉ែត្រគូប លើសចំណុះរថយន្ត លើសប៉េសេ លើសច្បាប់អនុញ្ញាតហើយ ថ្នាក់លើ និងអាជ្ញាធរខេត្ត ថាឈើមានច្បាប់ ឲ្យដោះលែងទៅ ច្បាប់ និង ថ្នាក់លើ មួយណាធំជាង ? កុំឱ្យគេថា យក្សចុះស៊ីកំពិស និងឆ្លុះកង្កែបណា! ៕

សាន វិឡែម 20.6.2017