Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស៊ីម៉ាក់ ជីកយកគ្រាប់បែក សល់ពីសម័យសង្គ្រាម មានទម្ងន់ ២២៧គីឡូក្រាម នៅស្រុកស្វាយជ្រុំ

  • បោះពុម្ព

ស្វាយរៀង៖ ស៊ីម៉ាក់ ប្រចាំភូមិភាគ កំពង់ចាម នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៧នេះ បានចុះជីកយក គ្រាប់មិនទាន់ផ្ទុះ ដែលទម្លាក់ពី យន្តហោះ ប្រភេទ GPLD 500LP MK  82 មានទម្ងន់ ២២៧គីឡូក្រាម បូកទាំងជាតិផ្ទុះ នៅក្នុងភូមិ អូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ។

 យោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយក មជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីន កម្ពុជា បានឲ្យដឹងថា ឆ្លើយតបនឹង សំណូមពរ របស់ប្រជាពលរដ្ឋ ស៊ីម៉ាក់ ភូមិភាគកំពង់ចាម បានចុះជីកស្រះក្នុងទីវត្តអារាម ក្នុងភូមិអូរសំដី ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ៕

ដកស្រង់ពី៖ដើមអម្ពិល