Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បន្តប្រតិបត្តិការ​បង្ក្រាបការជួញដូរ​គ្រឿងញៀន ចាប់ខ្លួន៦នាក់ ដកហូត​ថ្នាំ២២កញ្ចប់ និងម៉ូតូ២គ្រឿង

  • បោះពុម្ព

(ព្រះសីហនុ)៖ កម្លាំងអាវុធហត្ថ ខេត្តព្រះសីហនុ បានបន្តប្រតិបត្តិការ របស់ខ្លួនបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ជាបន្តបន្ទាប់ នៅយប់ថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០១៧ ដោយធ្វើការ ចាប់ខ្លួនជន សង្ស័យ៦នាក់ ដកហូតថ្នាំញៀន ២២កញ្ចប់ ម៉ូតូ២គ្រឿង ព្រមទាំងសម្ភារ ជាច្រើនផ្សេងទៀត។

 មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះថា ករណីទី១ នៅវេលាម៉ោង១០.៤០នាទីយប់មិញ កម្លាំងរបស់លោល បានចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១/ឈ្មោះ អេង វី  ភេទប្រុស អាយុ១៨ឆ្នាំមុខរបរជាងភ្លើង។
២/ឈ្មោះ វង់ វិសាល  ភេទប្រុសអាយុ២២ឆ្នាំ មុខរត់ម៉ូតូឌុប។ ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងអាវុធហត្ថ បានចាប់យកវត្ថុតាងរួមមាន ៖ម្សៅសថ្លា១កញ្ចប់តូច ព្រមទាំងឧបករណ៍ជក់ជាច្រើនផ្សេងទៀត។

ករណីទី២ នៅវេលាម៉ោង១៧:៤០នាទី កម្លាំងរបស់លោក បានចុុះឃាត់ខ្លួនជនសង្ស័យ ចំនួន
០៤នាក់រួមមាន៖

១/ឈ្មោះ ម៉េង សុខហេង ភេទប្រុសអាយុ២០ឆ្នាំ ។
២/ឈ្មោះ សាន ធារិន ភេទ ប្រុស អាយុ ២០ឆ្នាំ។
៣/ឈ្មោះ នេត គឹមហុង ភេទស្រី អាយុ១៩ឆ្នាំ។
៤/ឈ្មោះវ៉ាន់ ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ

ក្រោយការចាប់ខ្លួនកម្លាំងអាវុធហត្ថ បានដកហូតម្សៅសថ្លា២១កញ្ចប់, ម៉ូតូ=០២គ្រឿង ព្រមទាំងសម្ភារជក់ជាច្រើនផ្សេងទៀត។

លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានថ្លែងថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា កម្លាំងរបស់លោក បាននិងកំពុងបន្តស្រាវជ្រាវបង្ក្រាបករណីគ្រឿងញៀននេះ ដូចភ្លៀងរលឹមកាន់តែខ្លាំងឡើង ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់តាមមូលដ្ឋាន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងការិយាល័យជំនាញ កំពុងអនុវត្តនិតិវិធីបន្ត៕

ដកស្រង់ពី៖.FRESH NEWS