Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ ពាក់ព័ន្ធករណីបទល្មើសគ្រឿងញៀន

  • បោះពុម្ព

ត្បូងឃ្មុំ៖ ជនសង្ស័យចំនួន០៨នាក់ និងម្សៅក្រាមពណ៌សរសង្ស័យ ថ្នាំញៀន១៦កញ្ចប់ ត្រូវបានកម្លាំង កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួន និងចាប់យកវត្ថុតាង ទាំងនោះដើម្បីចាត់ការតាមច្បាប់។

លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់នោះ គឺធ្វើឡើងជា០៣លើក ដោយប្រតិបត្តិការលើកទី០១ធ្វើឡើងនៅវេលាម៉ោង ១៦ និង៥០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ មានឈ្មោះ ឡាវ វិកទ័រ ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ច្រឹក ម៉េងទី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបាន ចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ ម្សៅក្រាមពណ៌សរសង្ស័យថ្នាំញៀនចំនួន០២កញ្ចប់ ម៉ូតូ ០២គ្រឿង ម៉ាកសង់ប៊ិចពណ៌ក្រហម ០១គ្រឿង និងម៉ាកវ៉េវអាល់ហ្វាពណ៌ក្រហម ០១គ្រឿង។ ដោយឡែក ប្រតិបត្តិការលើកទី០២ធ្វើឡើងនៅវេលាម៉ោង ១៥ និង៣០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិសុវណ្ណនិគម ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ មានឈ្មោះ ១-ឈ្មោះ ខន សុខរ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ២-ឈ្មោះ ខឿន សុណា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបុសទី១ ឃុំកក់ ស្រុកពញាក្រែក ៣- ងីន ចំណាប់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា ៤-ឈ្មោះ ឃឿន សេងហុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រែកតានប់ ឃុំដូនតី ស្រុកពញាក្រែក និង៥-ឈ្មោះ ជាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិទួលអង្គញ់ ឃុំ/ស្រុកជាមួយគ្នា ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចរកឃើញម្សៅក្រាមពណ៌សរសង្ស័យ ថ្នាំញៀនចំនួន០៥កញ្ចប់ ម៉ូតូ ០៣គ្រឿង ម៉ាកអ៊ិចសិនធ័រ ពណ៌ក្រហម ០១គ្រឿង ម៉ាកវេ៉វអាល់ហ្វាពណ៌ខ្មៅ ០១គ្រឿង និងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ០១គ្រឿង។ ប្រតិបត្តិការលើកទី០៣ ធ្វើឡើងនៅវេលាម៉ោង ១៣ និង៥០នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ចាន់ ដា ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ដោយរកឃើញ វត្ថុតាងជាម្សៅក្រាមពណ៌សរសង្ស័យ ថ្នាំញៀនចំនួន០៩កញ្ចប់ ។

សរុបក្នុងការចេញប្រតិបត្តិការបង្ក្រាបទាំង០៣លើកនេះ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាន ឃាត់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ និងបានចាប់យកគ្រឿងញៀនចំនួន ១៦កញ្ចប់ ព្រមទាំងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។ យោងតាមចម្លើយសារភាព និងវត្ថុតាងខាងលើជនសង្ស័យទាំង8នាក់ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានកសាងសំនុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។