Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គោរពច្បាប់ចរាចរណ៍ បើកមិនត្រូវសេពគ្រឿងស្រវឹងជាដាច់ខាត ! ស្លាប់៧នាក់ និងរងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃម្សិលមិញ

  • បោះពុម្ព

(ភ្នំពេញ)៖ យោងតាម របាយការណ៍ ពីនាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិបាន ឲ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១២លើក (យប់៨លើក) បណ្ដាលឲ្យមនុស្សស្លាប់៧នាក់ របួសធ្ងន់៤នាក់ និងរបួសស្រាល៥នាក់។

 ប្រភពព័ត៌មាន ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២ លើកនេះបណ្ដាលឲ្យ ខូតខាតយានយន្ដ សរុបចំនួន១៩ គ្រឿង រួមមានម៉ូតូ ចំនួន១០គ្រឿង រថយន្ដធុន តូចចំនួន២គ្រឿង, រថយន្ដធុនធំ៦គ្រឿង និងកង១គ្រឿង ហើយមូលហេតុដែល បណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើស ល្បឿន៦លើក, ស្រវឹង១លើក, មិនប្រកាន់ស្ដាំ១លើក, បត់គ្រោះថ្នាក់២លើក, ប្រជែង១លើក និងកត្តាយានយន្ដ១លើក។

សូមបញ្ជាក់ថា រយៈ១១ថ្ងៃចាប់ពីថ្ងៃ ទី ០១ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៣៤លើក បណ្ដាលឲ្យមនុស្សស្លាប់៥៩នាក់ រងរបួសធ្ងន់ចំនួន១២៧ នាក់ និងរងរបួស ស្រាលចំនួន ៦៩នាក់៕

ដកស្រង់ពី៖FRESH NEW