Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលការពារព្រំដែនលេខ៧៩៣ និងនារីស្នេហ៍ ត្រូវអាវុធហត្ថស្រុកជាំក្សាន្ដចាប់ខ្លួនព្រោះជួញដូរគ្រឿងញៀន

  • បោះពុម្ព

(ព្រះវិហារ)៖ មន្រ្តីនគរបាលនៅ អង្គភាពការពារព្រំ ដែនលេខ៧៩៣ និងនារីស្នេហ៍ ត្រូវកម្លាំងកង រាជអាវុធហត្ថចាប់ខ្លួន ពាក់ព័ន្ធការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ការឃាត់ខ្លួនេះ ត្រូវបានធ្វើឡើងនៅ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅចំណុច ភូមិឈើទាលគង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីអាវុធហត្ថ ស្រុកជាំក្សាន្ត បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាប សកម្មភាពចែកចាយ គ្រឿងញៀនជាក់ស្តែងនេះ ដឹកនាំដោយលោក អនុសេនីយ៍ឯក ផុន បូរ៉ា មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត សហការជាមួយកម្លាំង ស្នាក់ការសន្តិសុខភូមិ ធម្មជាតិ ដោយប្រើប្រាស់រថយន្ត ២គ្រឿង និងក្រោមការណែនាំផ្ទាល់ របស់លោកឧត្តម សេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកង រាជអាវុធហត្ថខេត្តព្រះវិហារ។

មន្ដ្រីអាវុធហត្ថ ដដែលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ខ្លួន បានជនសង្ស័យ ២នាក់ ឈ្មោះ សួង សុផាត អាយុ៣២ឆ្នាំ មុខរបរនគរបាលបម្រើការ នៅអង្គភាពការពារ ព្រំដែនលេខ៧៩៣ រួមជាមួយនារីស្នេហ៍ ឈ្មោះ យ៉ែម សា អាយុ ២៦ឆ្នាំ ក្នុងនោះជំនាញដក ហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ២កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង និងលុយមួយចំនួន។

ក្រោយឃាត់ខ្លួនត្រូវ បានបញ្ជូនទៅ សួរនាំរួច ជនសង្ស័យត្រូវបានបញ្ជូនបន្ដទៅបញ្ជា ការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ដ៕

ដកស្រង់ពី៖FRESH NEWS