Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួនយុវចាស់ល្មោមកាមម្នាក់ ដែលចាប់រំលោភ​ក្មេងស្រីអាយុ​១៤ឆ្នាំ នៅស្រុកស្នួល​

  • បោះពុម្ព

(ក្រចេះ)៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្តក្រចេះ បញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការនៅព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំនេះ ក្រោយកម្លាំង នគរបាលស្រុកស្នូល ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភសេពសន្ថវៈលើក្មេង ស្រីវ័យអនីតជន អាយុ១៤ឆ្នាំម្នាក់ បានសម្រេចរហូតដល់ ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅភូមិក្រញូង សែនជ័យ ឃុំក្រញូង ស្រុកស្នួល។

 មន្ដ្រីនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ ស៊ុ ឡឹម អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ស៊ីឈ្មួលដកដំឡូង នៅ ភូមិក្រញូងសែន ជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល និងមានស្រុកកំណើត នៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកកែវ ចាន់ធី ប្រធានការិយាលយ័ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ជនសង្ស័យត្រូវបាន កម្លាំងនគរបាល ព្រហ្មទណ្ឌស្រុកស្នួល ចុះចាប់ឃាត់ខ្លួន បានភ្លាមៗ កាលពីថ្ងៃ ទី៨ ខែមករា ក្រោយពីទទួលបាន ពាល្យបណ្តឹងពីឪពុក ក្មេងស្រីរងគ្រោះ។

ក្នុងរបាយការណ៍ នគរបាលបន្ថែមថា ជនសង្ស័យ និងគ្រួសារក្មេងស្រី រងគ្រោះជាអ្នកក្បែរ ខាងនិងគ្នា ហើយផ្ទះជីដូនក្មេងស្រី រងគ្រោះមានលក់ គ្រឿងទេស នៅថ្ងៃកើតហេតុ ព្រឹកថ្ងៃទី៨ ខែមករា ជនសង្ស័យបាន ដើរមកទិញ ស្រាស២លីត្រ យកទៅផឹកនៅ រោងកម្មករ លុះមួយសន្ទុះ ក្រោយមក ជនល្មើសបានហៅ ក្មេងស្រីរងគ្រោះ ឲ្យយកស្រាបៀរ ចំនួន៣កំប៉ុង ទៅឲ្យរូបគេនៅ រោងកម្មករ ខណៈដែល ក្មេងស្រីរងគ្រោះ ដើរយកស្រាបៀរ ទៅឲ្យជននេះដល់រោង ស្រាប់តែជនសង្ស័យ បានចាប់ក្មេងស្រីរងគ្រោះ ធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច ដោយ សារជីដូនក្មេង ស្រីរងគ្រោះស្រែកហៅ។

របាយការណ៍ ដដែលបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាព ជននេះបានគំរាម ក្មេងស្រីរងគ្រោះ និងសម្លាប់ ចោលមួយពូជ បើសិនជាយករឿងនេះ ប្រាប់គេ។ យោងតាមចម្លើយ សារភាព របស់ ជនជាប់សង្ស័យ បានប្រាប់នគរបាលថា រូបគេពិតជាបាន ធ្វើសកម្មភាព ចាប់រំលោភ សេពសន្ថវៈក្មេងស្រីរងគ្រោះបាន សម្រេចរហូតដល់ទៅ៣ដង  ពិតប្រាកដមែន៕

ដកស្រង់ពី៖FRESH NEWS