Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាបបទល្មើស គ្រឿងញៀន ១ករណី ឃាត់ជនសង្ស័យ ៨នាក់

  • បោះពុម្ព

កោះកុង៖ កម្លាំងនគរបាល ក្រុងខេមរភូមិន្ទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ បានចុះល្បាត នៅតាមទីសាធារណៈ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ហើយបានឃាត់ជន សង្ស័យបានចំនួន ៨នាក់ នៅពាក់ព័ន្ធនឹងករណី ប្រើប្រាស់គ្រឿងញៀន ។

យោងតាមនគរបាល បានឲ្យដឹងថា ជនសង្ស័យ ទី១. ប៉ែន សុភ័ ភេទប្រុស អាយុ២៣ មុខរបរកម្មកររោងចក្រ ទីលំស្ថិតនៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ , ទី២. ស សេរីបុត្រ ភេទប្រុស អាយុ២៣ មុខរបរ ជាងដែក រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ, ទី៣. មាស ហ៊ុនថេង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ, ទី៤. គឹម ហាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ, ទី៥. ទៀន ចិត្ត្រា ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្ស ទីលំនភូមិ២ សង្កាត់ស្មាច់មានជ័យ, ទី៦. ហួន រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ, ទី៧. សោះ ឌុលលីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជា អ្នកនេសាទ រស់នៅក្នុងភូមិ៤ សង្កាត់ស្មាច់មានជ័យ និងទី៨. ឈ្មោះ ម៉ែន សុពេជ្រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រថយន្តតាក់ស៊ី រស់នៅក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ។

បច្ចុប្បន្នជន សង្ស័យទាំង៨នាក់ ត្រូវបានបញ្ជូន ទៅស្នងការដ្ឋា ននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕