Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧកញ៉ា ម៉ុង ឫទ្ធី ប្រាប់សាធារណជនប្រយ័ត្នចាញ់បោក ជនបោកប្រាស​ដើរបំផុស​លក់ដីឡូត៍ ដោយអះ​អាង​ថា​ជា​គម្រោង​របស់​លោក

  • បោះពុម្ព

(ភ្នំពេញ)៖ ឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមហ៊ុន ម៉ុងឫទ្ធីគ្រុប បានប្រកាសប្រាប់ សាធារណជនឲ្យ ប្រយ័ត្នចាញ់បោក ជនឆបោកមួយចំនួន ដែលកំពុងដើរបំផុសលក់ដីឡូតិ៍ ដោយបានអះអាថា ជាគម្រោងរបស់ក្រុមហ៊ុនរបស់លោកឧកញ៉ា។ 

 ការអះអាង របស់ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឡើង ក្រោយពេលមនុស្ស មួយក្រុមមានគណនី  Facebook ឈ្មោះ «New Generation» បានផ្សព្វផ្សាយលក់ ដីឡូតិ៍ពុះលក់ ដោយអះ អាងថា ជាគម្រោងរបស់ ឧកញ៉ា ម៉ុង ឫទ្ធី។

ក្រុមជនដែលលោក ឧកញ៉ា ម៉ុង ឫទ្ធី ហៅថាជា ជនបោក ប្រាស់នេះ បានសរសេរលើ ទំព័រ Facebook របស់ពួកគេ អមដោយរូបភាព ឧកញ៉ា ម៉ុង ឫទ្ធី ថា «នេះជាការចុះ ទស្សនកិច្ចជាមួយក្រុមការងារសម្រាប់គម្រោងថ្មី ដីឡូតិ៍ពុះលក់គម្រោងទី៥ មានចំនួន១០០០ឡូតិ៍ យើងខ្ញុំធ្វើតាមសំណើររបស់អតិថិជនដែលស្នើសុំមកក្រុមហ៊ុន យើងខ្ញុំចង់បានតំលៃធូរថ្លៃមកដល់ហើយមានគ្រប់ទំហំ សូមទំនាក់ទំនងមកដើម្បីទទួលបានប្លង់ល្អៗ ០៩៩ ៧៧ ០៦ ០៦ និង០៩៨ ៧៧ ០៦ ០៦»

ឧកញ៉ា ម៉ុង ឫទ្ធី បានអះអាង នៅលើទំព័រ Facebook របស់លោក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ថា «សូមមេត្តាប្រុងប្រយ័ត្ន អានេះបោកប្រាស់ទាំងរស់ ខ្ញុំអត់មាន គម្រោងនេះទេ កុំចាញ់ការឃោសនា នេះឲ្យសោះ»៕

ដកស្រង់ពី៖FRESH NEWS