Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កក្រើកហ្វីលីពីន! ក្រុមឧទ្ទាមប្រដាប់អាវុធ ១០០នាក់វាយប្រហារគុក និងរំដោះអ្នកទោសជាង ១៥០នាក់ នៅភាគខាងត្បូងប្រទេស

  • បោះពុម្ព

(ម៉ានីល)៖ ក្រុមសកម្មប្រយុទ្ធ ប្រដាប់ដោយអាវុធ ដែលគេជឿជាក់ថា ជាសមាជិក ក្រុមឧទ្ទាមរណសិរ្ស រំដោះអ៊ីស្លាមមូរ៉ូ (Moro Islamic Liberation Front) បានបើកការវាយ ប្រហារទ្រង់ទ្រាយ ធំនៅព្រឹក ថ្ងៃពុធនេះទៅលើ ពន្ធនាគារមួយ កន្លែងស្ថិតនៅ ភាគខាងត្បូង នៃប្រទេសហ្វីលីពីន ដោយសម្លាប់ឆ្មាំពន្ធនាគារម្នាក់ ព្រមទំាងបានរំដោះ អ្នកទោសជាង ១៥០នាក់។

នេះបើតាមសម្តីមន្ត្រី អាជ្ញាធរម្នាក់នៅ ក្នុងតំបន់ដែលចុះផ្សាយ ដោយសារព័ត៌មាន ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែលបាន ឱ្យដឹងដែរថា ការប៉ះទង្គិចគ្នា បានអូសបន្លាយ ពេលជាង ២ម៉ោង នៅពេលដែល ក្រុមបុរសប្រដាប់ អាវុធប្រមាណជា ១០០នាក់ បានវាយប្រហារ ទាំងកម្រោលលើ ពន្ធនាគារក្នុងខេត្ត North Cotabato ដោយផ្ដល់ឱកាសឱ្យ អ្នកទោស ១៥០នាក់រត់ គេចចេញពីពន្ធនាគារនេះ។

ជាមួយគ្នានោះដែរ ប្រធានរដ្ឋបាល ពន្ធនាគារ លោក Peter John Bonggat បានប្រាប់ ស្ថានីយ៍ទូរទស្សន៍ ABS-CBN ថា «នេះជាប្រតិបត្តិការជួយសង្រ្គោះគ្នីគ្នារបស់ពួកគេ... វាគឺប្រតិបត្តិការជួយសង្រ្គោះ ហើយឆ្មាំពន្ធនាគាររបស់យើងរងការវាយប្រហារយ៉ាងដំណំ រីឯអ្នកទោសជាច្រើននាក់បានឆ្លៀតឱកាសរត់គេចខ្លួន»

ចំណែកឯខាង យោធា និងអាជ្ញាធរហ្វីលីពីន មិនទាន់ទទួល ស្គាល់ព័ត៌មានដែលថា ក្រុមឧទ្ទាមបំបែករដ្ឋ រណសិរ្សរំដោះអ៊ីស្លាមមូរ៉ូ ជាអ្នកនៅពីក្រោយការវាយប្រហារ នេះនៅឡើយទេ ក៏ប៉ុន្តែពួកគេបាននិងកំពុង ធ្វើប្រតិបត្តិការតាមចាប់ ខ្លួនអ្នកទោសរត់ គេចខ្លួន និងក្រុមខ្មាន់កាំភ្លើង។

គួររំលឹកថាកាលពី ឆ្នាំ២០១៦ ក្រុមឧទ្ទាមអ៊ីស្លាម បំបែករដ្ឋនៅភាគខាងត្បូង ប្រទេសហ្វីលីពីនក៏ធ្លាប់ រំដោះអ្នកទោស ២៣នាក់ ចេញពីពន្ធនាគារមួយចំនួនក្នុងតំបន់នេះផងដែរ៕

ដកស្រង់ពី៖FRESH NEW