Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឆ្នាំ២០១៦ មនុស្ស៥៨នាក់ស្លាប់ ជាង៦០០នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ដោយគ្រោះថ្នាក់ចរាចណ៍ នៅខេត្តស្វាយរៀង

  • បោះពុម្ព

ស្វាយរៀង៖ក្នុងរយៈពេល ១ឆ្នាំ នៅឆ្នាំ២០១៦ ខេត្តស្វាយរៀង គ្រោះ ថ្នាក់ចរាចរណ៍ មានការកើនឡើង ជាងឆ្នាំ២០១៥ ចំនួន៣២លើក បណ្តាលឲ្យមនុស្ស ៥៨នាក់ស្លាប់ និងរបួស ជាង៦០០នាក់ នេះបើយោងតាម មន្ត្រីនគរបាល ចរាចរណ៍ បានឲ្យ ដឹងកាលពេលថ្មីៗនេះ។

 មន្ត្រីការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នង ការនគរបាល ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ នៅឆ្នាំ២០១៦ នៅទូទាំង ខេត្តបានរង នូវគ្រោះថ្នាក់ ចរាចរណ៍ ចំនួន១៧៧លើក បើប្រៀបធៀប ទៅនិងឆ្នាំ២០១៥ មាន ការកើនឡើង ចំនួន៣២លើក ស្នើនិង១៨%។ ក្នុងនោះបង្ក ឲ្យមនុស្ស ចំនួន៥៨នាក់ស្លាប់ និងមនុស្សជាង ៦០០នាក់ផ្សេងទៀត បានរង របួសធ្ងន់និងស្រាល កត្តាដែលបង្កឲ្យ មានគ្រោះ ថ្នាក់ចរាចរណ៍ មានការកើនឡើង ដោយ អ្នកបើកបរ មានល្បឿនលឿន ចំនួន៤៧លើក បើកបរមិនគោរព សិទ្ធអាទិភាព ចំនួន៤៧លើក បើកបរមិនមើល ឆ្វេងស្តាំចំនួន ២២លើក បើកបរមិន ប្រកាន់ស្តាំចំនួន២២លើក បើកបរ ក្នុងស្ថានភាពស្រវឹង ចំនួន២០ករណី បើកបរជែងក្នុង ស្ថានភាព គ្រោះថ្នាក់ ចំនួន១៧លើក និង បើកបរក្នុងស្ថានភាព សុខភាពមិនល្អចំនួន២លើក ។

ក្នុងនោះបាន កើតឡើងនៅ ក្រុងបាវិត ចំនួន៤៨លើក ក្រុងស្វាយរៀង ចំនួន៤៥លើក ស្រុករមាសហែក ចំនួន២៣លើក ស្រុកស្វាយជ្រំ ចំនួន២០លើក ស្វាយទាប ចំនួន១៧លើក រំដួល ចំនួន១០លើក កំពង់រោទ៍ ចំនួន៨លើក និង ស្រុកចន្ត្រា ចំនួន៦លើក។

ធ្វើឲ្យមធ្យោបាយ យានយន្ត តូច ធំ កង់ និង ម៉ូតូ ខូចខាត ជិត៣០០គ្រឿង។

មន្ត្រីចរាចរណ៍រូបនេះ បានបន្តទៀតថា នៅក្នុងរយៈពេល១ឆ្នាំ នេះ ក្រុមការងារ ចម្រុះរបស់ខេត្ត បានចុះធ្វើការ ផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ ដល់ក្រុមបើកបរ ដឹកជញ្ជូន នៅតាមតំបន់ រោងចក្រ សហគ្រាស សាលារៀន និង គ្រឹះស្ថាននានា បានចំនួន ៨៧លើក មាន អ្នកចូលរួមស្តាប់ និងទទួលបណ្ណ័ព័ត៏មាន ដើម្បីរៀន សូត្របឋមស្តីពី ការបើកបរ ជិត ២ម៉ឺននាក់ផងដែរ៕

ដកស្រង់ពី៖ដើមអម្ពិល