Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មករម្នាក់ស្លាប់ ក្នុងរោងចក្រ កែច្នៃកៅស៊ូ ដោយសារជាប់ដៃ នឹងម៉ាស៊ីនចិញ្ច្រាំ

  • បោះពុម្ព

រតនគិរី ៖ ដោយសារតែមាន ការធ្វេសប្រហែស កម្មករម្នាក់បានស្លាប់ យ៉ាងអណោចអាធ័ម នៅក្នុង រោងចក្រកែច្នៃកៅស៊ូ ព្រោះតែដៃរបស់ គេបានជាប់នឹង ម៉ាស៊ីនចិញ្ច្រាំ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរនគិរី ។

បើតាមលោក ងយ ដន អធិការរង ស្រុកអូរយ៉ាដាវ ទទួលផែនយុត្តិធម៌ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ វ៉ូន វ៉ា ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រោងចក្រកែច្នៃកៅស៊ូ ។

លោក ងយ ដន បន្តថាជនរងគ្រោះមាន ការធ្វេសប្រហែសលើក កៅស៊ូដាក់លើខ្សែពាន រុញចូលម៉ាស៊ីន ចិញ្ច្រាំដោយដៃខាងឆ្វេង រមូលចូលម៉ាស៊ីនកៀប ជាប់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ លោក បាន បន្ថែមថា ដោយជនរងគ្រោះ ជាក្មេងកំព្រារស់ នៅជាមួយឪពុក ម្តាយចិញ្ចឹមមាន ជីវភាពក្រខ្សត់នៅ ចំពោះខាង ក្រុមហ៊ុនឧបត្ថម្ភ ៥០០ដុល្លារ សម្រាប់ធ្វើបុណ្យ ។

រហូតមកដល់ព្រឹកថ្ងៃទី២២ ខែធ្នូនេះ សមត្ថកិច្ចនគរបាល ស្រុកអូរយ៉ាដាវ កំពុងរងចាំ អាណាព្យាបាល ជនរងគ្រោះ ធ្វើដំណើរមកដល់ ដើម្បីបញ្ជាក់ពី អាជ្ញាធរមូលដ្ឋាន ថាជនរងគ្រោះ ពិតជាមានទីលំនៅពិត ប្រាកដខាងលើមែន រួចទើបប្រគល់ សពឲ្យយកទៅ បូជានៅវត្តទីរួម ស្រុកអូរយ៉ាដាវ ៕

ដកស្រង់ពី ៖ ដើមអម្ពិល