Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ធ្លាប់តែជក់ បែជាបែកគំនិតទៅជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាលបង្ក្រាបម្នាក់ ដកហូតបានថ្នាំញៀន២១កញ្ចប់

  • បោះពុម្ព

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលតែងតែ សង្ងំស្ងាត់ៗលប លួចប្រើប្រាស់នូវ សារធាតុញៀន ស្រាប់ តែបែកគំនិតទៅ  ចែកចាយគ្រឿងញៀន ត្រូវកម្លាំងនគរ បាលប៉ុស្ដិ៍ស្វាយប៉ាក ខណ្ឌឫស្សីកែវ ស៉ើបអង្កេតបង្ក្រាបឃាត់ខ្លួនបាន ដកហូតថ្នាំញៀន២១កញ្ចប់ និងសម្ភារប្រើប្រាស់មួយចំនួន។

 មន្ត្រីនគរបាល បានបញ្ជាក់ថា ការស្រាវជ្រាវរហូតឈានដល់ ការបង្ក្រាបករណី ជួញដូរគ្រឿងញៀននេះ បានធ្វើឡើងនៅល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីជនសង្ស័យ ម្នាក់ឈ្មោះ ចាន់ ហាវ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្បែរចំណុច កើតហេតុខាងលើ បាននិងកំពុងលាក់ លួចបន្តសកម្មភាព ចរាចរគ្រឿងញៀន ទើបកម្លាំងនគរបាល មូលដ្ឋានសហការ ដោយលបឆ្មក់ឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនជួញ ដូរសារធាតុញៀននេះតែម្ដង និងដកហូត បានក្រាមសថ្លាជាថ្នាំញៀន២១កញ្ចប់ រួមទាំងសម្ភារប្រើប្រាស់ មួយចំនួនផងដែរ។

ក្រោយបង្ក្រាប ជនសង្ស័យពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន រួមជាមួយវត្ថុតាង ត្រូវបញ្ជូន មកឃុំខ្លួនសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង អនុវត្តន៍ តាមនិតិវិធី៕

ដកស្រង់ពី៖FRESH NEW