Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការសម្រេច ផ្តន្ទាទោស យុវជនម្នាក់ដាក់ពន្ធនាគារ មួយជីវិត ពីបទចាក់សម្លាប់ស្ត្រី ជាមន្ត្រីយោធា

  • បោះពុម្ព

ភ្នំពេញ: លោក ជា សុខចាន់ដេត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ប្រកាសសាលក្រមផ្តន្ទាទោសយុវជនម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និង សងសំណងជំងឺ ចិត្ត ចំនួន៨០លានរៀល ករណីចាក់សម្លាប់ស្ត្រីជាមន្ត្រីយោធា យ៉ាងសហាវឃោរឃៅ កណ្ដាលថ្ងៃត្រង់ នៅជិត ផ្សារដេប៉ូ ។

នាពេលប្រកាសសាលក្រម តុលាការសម្រេចប្តូរបទចោទប្រកាន់ ពីបទ"ឃាតកម្ម" តាមមាត្រា១៩៩ នៃក្រម ព្រហ្មទណ្ឌ មកជាបទ"ឃាតកម្មគិតទុកជាមុន"តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ វិញ ។

សួនបញ្ជាក់ថា នៅវេលាម៉ោង១០ និង១០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ត្រីម្នាក់ត្រូវជនមិន ស្គាល់មុខ យកកាំបិតចុងស្រួច ចាក់ពីក្រោយមួយកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ស្ថិតនៅផ្លូវលេខ២១៩ កែង១៥៦ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។ ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់នេះ មានវ័យជាង ៣០ឆ្នាំ បានដើរចេញពីផ្ទះវីង ទំនងជា មកបើកលុយវីង ហើយបានដើរលើដងផ្លូវលេខ២១៩ តែម្នាក់ឯង។

មួយសន្ទុះក្រោយមក ស្រាប់តែមានបុរស មាឌធំ អាយុប្រហែលជាង ៤០ឆ្នាំ ជិះម៉ូតូមួយគ្រឿងមកដល់ ក៏បានដកកាំបិតមុខស្រួច ចាក់ទៅលើស្ត្រីរងគ្រោះ ពីក្រោយ បណ្តាលឲ្យ ដួលស្លាប់ភ្លាមៗ ហើយជនសង្ស័យ ក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ ។ ករណីឃាតកម្មនេះ សមត្ថកិច្ចសង្ស័យថា ជាករណីគំនុំ ដែលមកដល់ពេលនេះ កំពុងស្រាវជ្រាវរកមុខជនសង្ស័យ ចាប់មកផ្តន្ទាទោស តាមច្បាប់ឲ្យខាងតែបាន៕

ដកស្រង់ពី៖ ដើមអម្ពិល